ភ្ញៀវទេសចរអន្តរជាតិរង់ចាំដើរលេងកម្សាន្តនៅភ្នំពេញ ថ្ងៃព្រះរាជពិធីបុណ្យអុំទូក

2023/11/10 09:25:42 pm        165

ភ្នំពេញ៖ នៅក្នុងអំឡុងពេលនេះ សំគាល់ឃើញថា នៅរាជធានីភ្នំពេញ គឺចាប់ផ្តើមមានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាហាក់មានកំណើនឡើងជាបន្តបន្ទាប់ ហើយការដើរកម្សាន្តទាំងភ្ញៀវកញ្ចប់ទេសចរ និងភ្ញៀវរាយនោះ ភាគច្រើន គឺចង់ដើរកម្សាន្តទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ។

ភ្ញៀវទេសចរអន្តរជាតិ មកពីប៉ែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិច បានថ្លែងប្រាប់ BTV នៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ពួកគេមកទស្សនាកម្ពុជា ក្នុងអំឡុងពេលនេះ គឺចង់មកស្នាក់នៅយូរ ចង់ទស្សនា​អង្គរវត្ត នៅខេត្តសៀមរាប និងចង់ទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ដែលកម្ពុជាតែងតែ​ប្រារព្ធ​រៀងរាល់ឆ្នាំ ​និងមានមនុស្សម្នាអញ្ជើញចូលទស្សនាច្រើន ហើយពួកគេពិតជាមានចំណាប់អារម្មណ៍ក្នុងការចូលរួមទស្សនា ខណៈព្រឹត្តិការណ៍ដ៏ធំរបស់​កម្ពុជាមួយនេះ ពួកគេមិនធ្លាប់បានឃើញផ្ទាល់ពីមុនមកនោះទេ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ​បានថ្លែងថា ប្រទេស​កម្ពុជា ចាប់ផ្តើមមានកំណើនទេសចរអន្តរជាតិ ​ចាប់ពីខែតុលា រហូតដល់ដំណាច់ឆ្នាំ២០២៣នេះ ហើយភ្ញៀវទេសចរអន្តរជាតិ ​ដែលមកទស្សនាក្នុងអំឡុងពេលនេះ គឺជាភ្ញៀវដែលបានរៀបចំ​ផែនការ និង​បានកក់ទិញកញ្ចប់ទេសចរមកទស្សនាកម្ពុជា​ តាំងពីយូរមកហើយ និងកក់ទិញរង​ចាំមកទស្សនាព្រឹត្តិការណ៍បុណ្យអុំទូកផងដែរ។

ឯកឧត្តមបញ្ជាក់ថា នៅចន្លោះពេល៣ទៅ៤ខែចុងឆ្នាំនេះ ​កំណើនទេសចរអន្តរជាតិ មក​ទស្សនារាជធានីភ្នំពេញ គឺបាននិងកំពុងត្រឡប់មករកភាពដូចដើមវិញហើយ។ ខណៈតាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ ​នៅក្នុងឆ្នាំ២០២៣ កម្ពុជា នឹងទទួល​បានភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងចន្លោះប្រមាណពី៤លាន៥សែននាក់ទៅ៥លាននាក់៕រូបអត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm