វិទ្យាស្ថាន នៅអាមេរិក៖ សីតុណ្ហភាពសកលក្នុងរយៈពេល ១២ខែ គឺក្តៅបំផុតមិនធ្លាប់មាន

2023/11/10 09:51:55 pm        103

អាមេរិក ៖ វិទ្យាស្ថានស្រាវជ្រាវ នៅសហរដ្ឋអាមេរិក ឲ្យដឹងថា សីតុណ្ហភាពរបស់ពិភពលោក ក្នុងអំឡុងពេល ១២ខែរហូតដល់ខែតុលា គឺជាពេលវលា ដែលក្តៅបំផុតមិនធ្លាប់មាន។

វិទ្យាស្ថាន Climate Central បានវិភាគផលប៉ះពាល់លើសីតុណ្ហភាពពិភពលោក ដោយសារឧស្ម័នផ្ទះកញ្ចក់ ដែលបានមកពីការដុតធ្យូងថ្ម និងឧស្ម័នធម្មជាតិ ហើយនិងសកម្មភាពផ្សេងទៀតរបស់មនុស្ស។ ការវិភាគនេះ គឺផ្អែកលើទិន្នន័យសីតុណ្ហភាពជាមធ្យមប្រចាំថ្ងៃរបស់ប្រទេសចំនួន១៧៥ រួមជាមួយនឹងទិន្នន័យសីតុណ្ហភាពក្នុងទីក្រុងនានា។

ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា សីតុណ្ហភាពលើមធ្យម ទំនងជាកើនឡើងដល់ទៅ ៣ដង សម្រាប់អ្នករស់នៅក្នុងប្រទេសជាច្រើន ក្នុងនោះរួមមានប្រទេសជប៉ុន ឥណ្ឌូនេស៊ី អ៊ីតាលី និងប្រេស៊ីលផងដែរ។ ប្រជាជនពិភពលោកចំនួន ៧៣ភាគរយ ត្រូវបានជួបប្រទះនឹងសីតុណ្ហភាពលើមធ្យមយ៉ាងហោចណាស់ ៣០ថ្ងៃ។

វិទ្យាស្ថាននេះបានប្រាប់ថា សីតុណ្ហភាពសកល ក្នុងអំឡុងពេល ១២ខែ គឺ ១,៣អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម។ ក្រុមស្រាវជ្រាវបាននិយាយថា បាតុភូត El Nino ដែលកំពុងធ្វើឲ្យមហាសមុទ្រឡើងកម្ដៅ មានឥទ្ធិពលតិចតួចទេ ក្នុងឆ្នាំនេះ តែកាបូនកខ្វក់បានធ្វើឲ្យផែនដីឡើងកម្ដៅកាន់តែខ្លាំង។

អ្នកវិភាគម្នាក់ ដែលបានចូលរួមក្នុងការវិភាគនេះ បានព្រមានថា មនុស្សរាប់ពាន់លាននាក់ នឹងត្រូវប្រឈមជាមួយកម្ដៅខុសប្រក្រតី នៅឆ្នាំក្រោយ ហើយបានបន្ថែមថា គ្មាននរណាម្នាក់មានសុវត្ថិភាពពីបម្រែបម្រួលអាកាសធាតុនោះទេ។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកាត់បន្ថយការបញ្ចេញកាបូន៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm