ពលរដ្ឋអ៊ុយក្រែននៅតំបន់ហ្គាហ្សា រង់ចាំការជម្លៀសខ្លួនដោយព្រួយបារម្ភពីការវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ

2023/11/10 11:26:38 pm        111

បីទារកអាយុ ៩ខែក្នុងដៃរបស់គាត់ អ្នកស្រី Tatyana Tapalova ដែលជាស្រ្តីជនជាតិអ៊ុយក្រែន រង់ចាំដោយអត់ធ្មត់នៅច្រកព្រំដែន Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ រង់ចាំឱកាសគេចចេញពីសង្រ្គាមដែលហ៊ុព័ទ្ធទីក្រុងដែលគាត់ចាត់ទុកថាជាស្រុកកំណើតអស់រយៈពេលជាង ២០ឆ្នាំមកហើយ ។

ក្តីសង្ឃឹមរបស់អ្នកស្រី Tapalova បានរលាយសាបសូន្យ ពេលដែលគាត់ដឹងថា ឈ្មោះប្តីប៉ាឡេស្ទីនរបស់គាត់ មិនស្ថិតនៅក្នុងតារាងឈ្មោះអ្នកដែលអាចចាកចេញពីតំបន់ឡោមព័ទ្ធមួយនេះនោះទេ ។

អ្នកស្រីនិយាយថា គាត់គឺជាប្តីរបស់ខ្ញុំ ពួកយើងបានរៀបការ និងរួមរស់ជាមួយគ្នាអស់រយៈពេល ២៣ឆ្នាំមកហើយ ពួកយើងមានកូន ៥នាក់ តើហេតុអ្វីបានជាគាត់មិនមាននៅក្នុងតារាងឈ្មោះបែបនេះ? ហេតុអ្វីបានជាពួកគេចង់បំបែកបំបាក់គ្រួសាររបស់ពួកយើងទៅវិញ? 

ប្រភពព័ត៌មានពីក្រុមគ្រូពេទ្យ និងក្រុមសន្តិសុខអេហ្ស៊ីប បានឲ្យដឹងថា ការជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអេហ្ស៊ីប សម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស និងជនប៉ាឡេស្ទីនដែលត្រូវការការព្យាយាម បានចាប់ផ្តើមឡើងវិញ តាមច្រកព្រំដែន Rafah កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីផ្អាកអស់រយៈពេល ១ថ្ងៃ ។

ប៉ុន្តែអ្នកស្រី Tapalova និយាយថា ជម្រើសរបស់គាត់មានដែនកំណត់ ពេលដែលគាត់ចាកចេញ ។

អ្នកស្រីនិយាយថា ខ្ញុំមិនចង់ធ្វើដំណើរចេញពីសង្រ្គាមមួយទៅកាន់សង្រ្គាមមួយទៀតនោះទេ ។ ខ្ញុំចង់ទៅកាន់ប្រទេសទី ៣ ខ្ញុំមិនចង់ទៅប្រទេសកំណើតអ៊ុយក្រែននោះទេ មិនទៅតំបន់ហ្គាហ្សា និងមិនទៅអ៊ុយក្រែននោះទេ ដោយសារតែសង្រ្គាម ។

គួរឲ្យដឹងថា ការជម្លៀសខ្លួនមនុស្សចេញពីតំបន់ហ្គាហ្សា ឆ្លងកាត់ច្រកព្រំដែន Rafah បានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែវិច្ឆិកា សម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស ពលរដ្ឋមានសញ្ញាតិ ២ និងមនុស្សនៅក្នុងបន្ទុករបស់ពួកគេប្រមាណជា ៧ពាន់នាក់ ក៏ដូចជាចំនួនកំណត់សម្រាប់អ្នកដែលត្រូវការព្យាបាលបន្ទាន់ ។

ច្រកព្រំដែន Rafah គឺជាច្រកចូលតែមួយគត់សម្រាប់មនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ។

យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN)បានឲ្យដឹងថា កាលពីថ្ងៃពុធ រថយន្តដឹកស្បៀងអាហារ ឱសថ និងទឹក ១០៦គ្រឿង បានធ្វើដំណើរឆ្លងកាត់ចូលទៅកាន់តំបន់ហ្គាហ្សា ធ្វើឲ្យចំនួនរថយន្តដឹកជំនួយសរុបដែលបានចូលទៅក្នុងតំបន់បិទច្រកមួយនេះចាប់តាំងពីថ្ងៃទី ២១ ខែតុលារហូតមក កើនឡើងដល់ ៧៥៦គ្រឿង ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        14
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm