ស្អែកនេះ ក្រសួងការងារនឹងចុះ MOU ជាមួយសភាពាណិជ្ជកម្ម និងសមាគមនិយោជក​ចំនួន១៨ ដើម្បីផ្តល់ឱកាសហាត់ការដល់សិស្សបច្ចេកទេស និងវិជ្ជាជីវៈ

2023/11/11 12:08:07 am        81

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​សភា​ពាណិជ្ជក​ម្ម​កម្ពុជា​រួមទាំងសមាគមនិយោជកសរុបចំនួន ១៨ស្ថាប័ន នឹង​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា (MOU) ដើម្បីផ្តល់ឱកាសហាត់ការ និងកម្មសិក្សា​ដល់​សិស្ស​ដែល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេសវិជ្ជាជីវៈដែល​ក្នុងនោះក៏មានដែរសិក្ខាកាម​ដែលនឹង​ចូល​សិក្សា​កម្ម​វិធី​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាលដែល នឹងបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​ក្រុម​គោលដៅ​យុវជនមក​ពី​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះចំនួន ១.៥លាននាក់។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការចុះMoU នេះមាន​គោល​​បំ​ណងធានាថា សិស្សមិនត្រឹមតែអាចអនុវត្តនូវរោងជាងនៅឯសាលានោះទេ ប៉ុន្តែអាច​អនុវត្ត​ជាក់ស្តែង និងធ្វើការជាក់ស្ដែងនៅក្នុងវិស័យឯកជន ដែលនឹងផ្តល់​​ឱ្យ​វិស័យ​ឯកជន​នូវ​ឱកាស ដើម្បី​ពិនិត្យជ្រើសរើសសិស្ស​ទាំងអស់​នោះ​អាច​ចូល​ធ្វើ​ការ​នៅ​ក្រោយ​ពេល​ដែលរៀន​ចប់​វគ្គ​បណ្តុះបណ្តាល។

សូមបញ្ជាក់ថា តំណាងវិស័យឯកជនចំនួន១៨នេះ មានដូចជាសភាពាណិជ្ជកម្ម, សហព័ន្ធ​និយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), សមាគម​វាយនភណ្ឌ​សំលៀក​បំពាក់​ស្បែក​ជើង និងផលិតផលធ្វើដំណើរ (TAFTAC), សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នក​អភិវឌ្ឍន៍​​លំនៅឋានកម្ពុជា, សមាគមទេសចរណ៍, សមាគមសណ្ឋាគារកម្ពុជា, សហព័ន្ធ​ចុង​ភៅ​កម្ពុជា​, សមាគមភោជនីយដ្ឋានកម្ពុជា, និងសមាគមសហគ្រិនស្ត្រីកម្ពុជា៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        169
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        87
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm