ក្រុមឧទ្ទាមហ៊ូធី និយាយថា ខ្លួនបានវាយប្រហារដោយមីស៊ីលបាលីស្ទិកលើគោលដៅយោធាអ៊ីស្រាអែល

2023/11/11 12:22:27 am        224

លោក Yahya Sarea គឺជាអ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន និយាយថា ពួកគេបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកលើគោលដៅជាច្រើនកន្លែងរបស់អ៊ីស្រាអែល ដែលរួមទាំងគោលដៅយោធាផងដែរនៅទីក្រុងភាគខាងត្បូង Eilat ។

លោក Sareaនិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ពួកយើង ដោយមានជំនួយពីព្រះអាឡា បានវាយប្រហារដោយមីស៊ីលបាលីស្ទិកទៅលើគោលដៅដ៏រសើបជាច្រើនរបស់អង្គភាពយោធាអ៊ីស្រាអែល នៅដែនដីកាន់កាប់ភាគខាងត្បូង ដែលរួមទាំងគោលដៅយោធានៅទីក្រុង Eilat ។

លោកបន្តថា ដោយព្រះគុណព្រះអាឡា ប្រតិបត្តិការនេះ សម្រេចបានគោលដៅរបស់ខ្លួនដោយជោគជ័យ ហើយជាលទ្ធផលការវាយប្រហារត្រូវចំគោលដៅច្បាស់លាស់ បើទោះបីជាសត្រូវនៅស្ងៀមក៏ដោយ ។

លោកបញ្ជាក់ទៀតថា កងកម្លាំងប្រដាប់អាវុធយេម៉ែន នឹងបន្តប្រតិបត្តិការយោធារបស់ពួកគេ ដើម្បីគាំទ្រទុក្ខសោករបស់ជនប៉ាឡេស្ទីន រហូតដល់អ៊ីស្រាអែលបញ្ឈប់ការឈ្លានពានបងប្អូនរបស់ពួកយើងនៅតំបន់ហ្គាហ្សាស្រ្ទីប ។

យោធាអ៊ីស្រាអែល និយាយថា យានគ្មានអត្តសញ្ញាណ បានវាយប្រហារមកលើអគារជនស៊ីវិលនៅទីក្រុងភាគខាងត្បូង Eilat កាលពីថ្ងៃព្រសហ្បតិ៍ ហើយនិងបណ្តាលឲ្យមានការខូចខាតបន្តិចបន្តួច ។

ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារដោយមីស៊ីលម្តងហើយម្តងទៀត និងការវាយប្រហារដោយយានដ្រូនលើអ៊ីស្រាអែល ចាប់តាំងពីការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ។ ក្រៅពីការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារទាំងអស់ ត្រូវបានបាញ់ទម្លាក់ ឬធ្លាក់នៅជិត ។

យោធាអ៊ីស្រាអែល និយាយថា អត្តសញ្ញាណរបស់យានដ្រូនដែលបានវាយប្រហារមកលើអគារនៅទីក្រុង Eilat កំពុងស្ថិតក្រោមការពិនិត្យ ។ ពួកគេពុំបានបរិយាយច្រើននោះទេ ហើយក៏គ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះដែរ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        259
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        301
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        280

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm