NGO ស្នើរដ្ឋាភិបាលឱ្យជួយលើការងារបណ្ដុះបណ្ដាល ជំនាញកសិកម្មដល់អង្គការខ្លួន

2023/11/11 12:51:55 am        104

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទ បានអនុញ្ញាតឱ្យតំណាងអង្គការដើម្បីស្នាមញញឹមនៃកុមារ ដែលគេស្គាល់ជាទូទៅថា អង្គការ PSE ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។.....................

តាមរយៈជំនួបនេះ តំណាងអង្គការ PSE បានស្នើសុំកិច្ចសហការពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ដើម្បីប ង្កើតវគ្គបណ្ដុះបណ្ដាលជំនាញកសិកម្មដល់សិស្សរបស់ខ្លួន បន្ថែមពីលើជំនាញដែលមានស្រាប់ ដូចជា វគ្គបណ្ដុះបណ្ដាលផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និងជំនាញផ្សេងៗទៀត។

បច្ចុប្បន្ននេះ អង្គការ PSE កំពុងតែផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សដែលមានជីវភាពក្រក្សត់យ៉ាងហោចណាស់ ៦៥០០នាក់ នៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ 

តំណាងអង្គការ PSE បានជម្រាបជូនផងដែរថា តាមរយៈជំនួបនៅថ្ងៃនេះ និងខណៈដែលទីផ្សារការ ងារកំពុងតែត្រូវការអ្នកជំនាញផ្នែកកសិកម្ម អង្គការ PSE រំពឹងថា ក្រសួងនឹងពិចារណាផ្ដល់ការគាំទ្រដល់អង្គការ ដើម្បីបណ្ដុះបណ្ដាលសិស្សរបស់ខ្លួន នៅក្នុងវិស័យកសិកម្មនេះ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានស្វាគមន៍ និងបានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួ ងក្នុងការសហការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកកសិកម្មដល់សិស្សរបស់អង្គការ PSE។ ការគាំទ្រនោះទៀតសោត ឯកឧត្តមបញ្ជាក់ថា គួរមានការសិក្សាបន្ថែមទៀតថា តើក្រសួងកសិកម្ម និងអង្គការ PSE អាចសហការគ្នាក្នុងទម្រង់បែបណា ដើម្បីឱ្យសិស្សអាចទទួលបានវគ្គបណ្ដុះបណ្ដាលផ្នែកកសិកម្ម ដែលបម្រើដល់សេចក្ដីត្រូវការនៃទីផ្សារការងារពិតប្រាកដ៕ ដោយ៖ គង់ ឌិន​


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm