
កងកម្លាំងរបស់អ៊ីស្រាអែល បានរឹតបន្តឹងសន្តិសុខ និងបានដំឡើងរបាំងនៅតាមដងផ្លូវនៃក្រុងហ្សេរុយសាឡិមខាងកើត នៅមុនពិធីអធិដ្ឋាន នៅថ្ងៃសុក្រ (ទី១០ ខែវិច្ឆិកា)។
គេរំពឹងថា ក្រុមអ្នកគោរពបូជា នឹងជួបជុំគ្នានៅព្រះវិហា Al Aqsa នៃទីក្រុងហ្សេរុយសាឡិម ដើម្បីធ្វើការបន់ស្រន់បួងសួង ក្នុងពេលមានជម្លោះ រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
ប្រជាជនម៉ូស្លីម ចាត់ទុកទីកន្លែងនេះថា ជាបូជនីយស្ថានដ៏ធំបំផុតទី៣ នៅក្នុងសាសនាឥស្លាម ហើយទីសក្ការៈនេះ ត្រូវបានជនជាតិជីហ្វស្គាល់ថា ជា Har ha-Bayit ឬវិហារកំពូលភ្នំ៕