កងទ័ពកម្ពុជាប្រមាណ ១០០ នាក់ នឹងទៅចូលរួមសមយុទ្ធពហុសាសន៍នៅចិននាថ្ងៃស្អែកនេះ

2023/11/11 02:29:05 am        139

ភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកងកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំង របស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ នៃកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជិត ១០០ នាក់រួមនឹងសម្ភារៈបរិក្ខារយោធាជាច្រើន ទៅកាន់តំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារ ណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ "សន្តិភាព មិត្តភាព២០២៣" អាមែនយូយី ២០២៣ "AMAN YOUYI 2023"។​

សមយុទ្ធនេះធ្វើឡើងក្រោមប្រធានបទ "ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរ ក្សាសន្តិសុខលម្ហសមុទ្រ" ដែលមានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ទី២២ ខែវិច្ឆិកា។ សមយុ ទ្ធរួមនេះរៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីតំណាងអង្គការសហប្រ ជាជាតិ និងកងកម្លាំងកងទ័ពកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាមជាដើម។

ការត្រៀមចូលរួមសមយុទ្ធនេះ ត្រូវបានរាយការណ៍ឱ្យដឹងក្នុងពិធីសំណេះសំណាលនាថ្ងៃទី១០ ខែវិច្ឆិកា នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេប ញ្ជាការរង និងជានាយសេនាធិការចម្រុះ។ ក្នុងពិធីសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ បានថ្លែងថា នេះគឺជាមោទនភាពដ៏ឧត្តុង្គឧត្តមណាស់ ហើយក៏ជាមុខមាត់ សម្រាប់ប្រជាជនកម្ពុជាផងដែរ ដែលកងយោធពលខេមរភូមិន្ទយើង ត្រូវបានមិត្តចិនអញ្ជើញឱ្យទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍ដ៏មានសារៈសំខាន់នេះ។

នាយឧត្តមសេនីយ៍បន្តថា នេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទយើង បានចេ ញទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម ដូច្នេះយើងជឿជាក់ថា កម្លាំងរបស់យើងនឹងចូលរួមក្នុងប្រតិបត្តិការសមយុទ្ធនេះប្រកបដោយជោគជ័យ។

នាយឧត្តមសេនីយ៍ក៏បានកោតសរសើរចំពោះក្រុមការងារដែលបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំទាំងកម្លាំង និងសម្ភារៈបរិក្ខារយោធា ដើម្បីធានាឱ្យការចេញដំណើរទៅចូលរួមក្នុងសមយុទ្ធនេះ ប្រព្រឹ ត្តទៅដោយរលូន៕ ដោយ៖ បាន ចក់


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm