កម្ពុជា ស្នើប្រទេសមេគង្គ-ឡានឆាង បន្តសាមគ្គីភាព ដើម្បីរួមគ្នាដោះស្រាយវិបត្តិសុខភាពពិភពលោក

2021/06/10 04:45:35 am        218

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើដោយសង្កត់ធ្ងន់ថា ប្រទេសមេគង្គ-ឡានឆាងត្រូវតែបន្តបង្ហាញសាមគ្គីភាពក្នុងការដោះស្រាយវិបត្តិសុខភាពពិភពលោក និងត្រូវផ្តោតអាទិភាពជាចម្បងក្នុងការធានានូវការទទួលបានគ្រប់គ្រាន់នូវវ៉ាក់សាំង និងថ្នាំពេទ្យ ដែលជាទំនិញសាធារណៈសកល។ 

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រ សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

ប្រភពដដែលបន្តថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានថ្លែងសរសើរចំពោះការប្តេជ្ញាចិត្ត និងតួនាទីជាអ្នកដឹកនាំរបស់ចិន ក្នុងការផ្តល់នូវឱសថ សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនរាប់លានដូស ជូនដល់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលាផងដែរ។ 

ឯកឧត្តម ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបន្ថែមទៀត និងបានរម្លឹកឡើងវិញថា នាឱកាសកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ កាលពីឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងគាំទ្រចំពោះសំណើរបស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក្នុងការជំរុញការនាំចូលបន្ថែមនូវផលិតផលកសិកម្ម និងបសុសត្វ ប្រកបដោយគុណភាព ពីបណ្តាប្រទេសមេគង្គ ដែលថ្មីៗនេះមានការនាំចេញនូវផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន បន្ថែមពីលើការដឹកជញ្ជូនផ្លែឈើ និងផលិតផលកសិកម្មដែលមានស្រាប់។ 

ឯកឧត្តម ក៏បានសម្តែងការគាំទ្ររបស់កម្ពុជាចំពោះការសិក្សារួមគ្នាស្តីពីការផ្លាស់ប្តូរទម្រង់នៃស្ថានភាពជលសាស្ត្ររបស់អាងទន្លេឡានឆាង-មេគង្គ និងយុទ្ធសាស្ត្រភាពធន់ ដែលកំពុងត្រូវបានសិក្សាដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ។ 

ឯកឧត្តម ក៏បានលើកឡើងអំពីសារៈសំខាន់ និងតួនាទីបំពេញបន្ថែមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយនឹងយន្តការអនុតំបន់ផ្សេងទៀត រួមមាន យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ និងមហាអនុតំបន់មេគង្គ និងបានបញ្ជាក់ពីថាមភាព និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះ ក្នុងការជំរុញនូវការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងការកសាងភាពធន់ សំដៅលើកកម្ពស់គុណភាពកំណើន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។

ប្រភពដដែល ក៏បានឱ្យដឹងដែរថា កិច្ចប្រជុំនេះបានបញ្ចប់ទៅជាមួយនឹងការអនុម័តលើ៖ (១)គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងចំណោមរដ្ឋាភិបាលថ្នាក់មូលដ្ឋាននៃប្រទេសឡានឆាង-មេគង្គ, (២)សេចក្តីប្រកាសរួមស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រ ទេសឡានឆាង-មេគង្គ និង (៣)សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យឱសថបុរាណ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ៕ អត្ថបទ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm