ការចាប់ផ្តើមពិភាក្សាសមាជិកភាពជាមួយអ៊ុយក្រែនរបស់ EU អាចត្រូវបានខ្ទាស់ដោយមេដឹកនាំហុងគ្រី

2023/11/11 02:38:56 am        84

ហុងគ្រី ៖ នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban នៅថ្ងៃសុក្រ (ទី១០ ខែវិច្ឆិកា) នេះ បានប្រាប់វិទ្យុរដ្ឋថា សហភាពអឺរ៉ុប ឬ EU មិនត្រូវចាប់ផ្តើមកិច្ចពិភាក្សាសមាជិកភាពជាមួយអ៊ុយក្រែនទេ ដោយបានសង្កត់ធ្ងន់ថានេះ គឺជា «ជំហរយ៉ាងច្បាស់លាស់» របស់ប្រទេសហុងគ្រីលើបញ្ហានេះ។

គួរបញ្ជាក់ដែរថា បណ្ដាមេដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុប នឹងត្រូវសម្រេច នៅពាក់កណ្តាលខែធ្នូថា តើត្រូវទទួលយកអនុសាសន៍របស់គណៈកម្មការ ដើម្បីអញ្ជើញទីក្រុងគីវឲ្យចាប់ផ្តើមកិច្ចពិភាក្សាសមាជិកភាពភ្លាមៗ នៅពេលដែលប្រទេសនេះបំពេញតាមលក្ខខណ្ឌចុងក្រោយនានា។ ការសម្រេចបែបនេះតម្រូវឲ្យមានការឯកភាពគ្នាពីសមាជិកទាំង ២៧ប្រទេសរបស់ប្លុក ដោយប្រទេសហុងគ្រីត្រូវបានគេមើលឃើញថា ជាឧបសគ្គដ៏ធំ ក្នុងបញ្ហានេះ។

អ្នកជាតិនិយមលោក Orban ដែលចូលកាន់អំណាចតាំងពីឆ្នាំ២០១០ បាននិយាយថា ការខ្វែងគំនិតគ្នា រវាងប្លុក ដែលមានទីស្នាក់ការនៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក ជុំវិញមូលនិធិរបស់ EU រាប់ពាន់លានអឺរ៉ូ ដែលត្រូវបានផ្អាកផ្ដល់ឲ្យប្រទេសហុងគ្រី ដោយសារបញ្ហានីតិរដ្ឋនោះ មិនអាចភ្ជាប់ផ្លូវណាមួយ ដើម្បីឲ្យហុងគ្រីគាំទ្រកិច្ចពិភាក្សាចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែននោះទេ។

លោក Orban បាននិយាយថា៖ «កិច្ចពិភាក្សាសមាជិកភាព មិនត្រូវចាប់ផ្តើមនោះទេ នេះជាជំហរយ៉ាងច្បាស់លាស់របស់ហុងគ្រី»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm