កីឡា​រាំ​នៅតែ​ប្រឈម​បញ្ហា​ជាច្រើន​ដោយសារ​ជំងឺ​កូ​វីដ​-១៩

2021/06/10 04:59:55 pm        111

​កីឡា​រាំ​៖ ទោះបី​រាជរដ្ឋាភិបាល​កម្ពុជាបាន​អនុញ្ញាត​ ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ធ្វើការ​ប្រមូលផ្ដុំ ​ហ្វឹកហាត់​ក្រុម​ជម្រើស​ជាតិ​លក្ខណៈ​បិទទ្វារ​ហើយ​ក្ដី តែ​កីឡា​មួយ​ចំនួននៅ​មិនទាន់​អាច​ដំណើរការ​ប្រមូលផ្ដុំ​បាន​នោះ​ទេ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ជាក់ស្ដែង​កីឡា​រាំនៅ​តែ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដ្បិត​ពួកគេ​នៅ​បន្ដ​ធ្វើ​ការ​ហ្វឹកហាត់​តាម​ផ្ទះ​រៀងៗ​ខ្លួន​នៅឡើយ។​

​លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​បន្ទាប់ពី​ទទួល​បាន​ភ្លើង​ខៀវ​ពី​រាជរដ្ឋាភិបាល សហព័ន្ធ​គ្រោង​ដំណើរការ​ប្រមូលផ្ដុំ​លក្ខណៈ​ចង្អៀត​ឡើងវិញ នៅ​អគារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា តែ​ដោយសារ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​ក្រសួងសុខាភិបាលបានសម្រេច​យក ​អគារ​សាល​ដំបូលទូកនៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ធ្វើជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាលកាលពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​កន្លងទៅ ធ្វើ​ឲ្យ​គម្រោង​ប្រមូលផ្ដុំ​នេះ​ត្រូវ​ពន្យា​ពេល​ទៀត។​ ​លោកស្រី​បន្ដ​ថា ការ​អូស​បន្លាយ​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការ​ខក​ខាន​ប្រមូលផ្ដុំ​នេះ បាន​ធ្វើ​ឲ្យ​ការ​ហ្វឹក​ហាត់​របស់​ក្រុម​ជម្រើស​ជាតិ​កីឡា​រាំ​កម្ពុជាជួប​ការ​លំបាក​ច្រើន ពិសេស​សម្រាប់​ក្រុមការងារ​គ្រូ​បង្វឹក ដែល​ពិបាក​ក្នុង​ការ​តាមដាន​បច្ចេកទេស និង​ការ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗ ដ្បិត​កីឡា​រាំត្រូវ​ហ្វឹកហាត់ និង​រាំ​ជា​គូ ក៏ដូចជា​ការ​ហ្វឹកហាត់​ជាមួយ​ឧបករណ៍​កញ្ចក់​ធំៗ ដើម្បី​ងាយស្រួល​តាមដាន​បច្ចេកទេស​របស់​ខ្លួន​ជាដើម។​

​ដោយ​ហេតុ​នេះ អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​សម្ដែង ​នូវ​ក្ដី​បារម្ភ​មួយ​ចំនួនជុំវិញ​ផែន​ការ​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម។ តែ​យ៉ាងណា​សហព័ន្ធ ក៏ដូចជា​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗបាន​នឹង​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង ទោះបី​ត្រូវ​ហ្វឹកហាត់​តាម​ផ្ទះ ឬ​កន្លែង​មាន​សុវត្ថិភាព​រៀង​ៗ​ខ្លួន​ក្ដី ដើម្បី​រក្សា និង​ពង្រឹង​សមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ប្រចាំ​តំបន់​នេះ ពិសេស​ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        123
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        136
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm