អ្នកនាំពាក្យមេបញ្ជាការយោធាឧត្តមនាវីឯក Daniel Hagari បាននិយាយកាលពីថ្ងៃសុក្រថា ពលរដ្ឋជាង ១០ ម៉ឺននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនទៅភាគខាងត្បូងក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈកងកម្លាំងអ៊ីស្រាអែល ធ្វើប្រតិបត្តិការចូលជ្រៅទៅក្នុងទីក្រុងតំបន់ហ្កាហ្សា។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោក Hagari បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ដើម្បីឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះ ត្រូវការពេលវេលា។

លោកបាននិយាយថា យើងកំពុងធ្វើការគ្រប់ពេលជាមួយគំនិតផ្តួចផ្តើមលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីនាំយកចំណាប់ថ្នូរត្រឡប់មកវិញ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានភាពស្មុគស្មាញ វាមិនទាន់បញ្ចប់នៅឡើយទេ។ វាត្រូវការពេលវេលា ត្រូវចំណាយពេលច្រើនទៀត។