គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ព្រួយបារម្ភចំពោះសុខុមាលភាពជនភៀសខ្លួនអាហ្វហ្កានីស្ថានវិលត្រឡប់ពីប៉ាគីស្ថាន

2023/11/11 05:25:24 pm        139

ដោយរដូវរងារចូលមកដល់ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ (IRC) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា បានបង្ហាញការព្រួយបារម្ភខ្លាំងអំពីការរស់រានមានជីវិតរបស់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលបានមកដល់ពីប្រទេសប៉ាគីស្ថាន។

ប្រជាជនអាហ្វហ្គានីស្ថាន រាប់ម៉ឺននាក់ ភាគច្រើនបានទៅរស់នៅក្នុងប្រទេសប៉ាគីស្ថានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ត្រូវចាកចេញពីប្រទេសនេះ ហើយអាជ្ញាធរកំពុងដើរប្រមូលជាច្រើនបន្ថែមទៀតនៅក្នុងការឆ្មក់ចាប់។

ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃពុធទី ៨ ខែវិច្ឆិកាថា ចំណាត់ការរបស់ខ្លួន ត្រូវបណ្តេញចេញមនុស្សរាប់ម៉ឺននាក់ដែលគ្មានឯកសារ។ ការបណ្តេញចេញប្រជាជនអាហ្វហ្គានីស្ថាន គឺជាការឆ្លើយតបមួយចំពោះភាពគ្មានឆន្ទះរបស់រដ្ឋបាលដឹកនាំដោយក្រុមតាលីបង់ ក្នុងការធ្វើសកម្មភាពប្រឆាំងក្រុមសកម្មប្រយុទ្ធ ដែលប្រើប្រាស់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីធ្វើការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។

អ្នកនាំពាក្យរបស់រដ្ឋបាលក្រុមតាលីបង់ លោក Zabihullah Mujahid នៅក្នុងសេចក្តីថ្លែងការណ៍ បាន ច្រានចោលការចោទប្រកាន់នេះ។ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ (IRC) កំពុងផ្តល់សេវាថែទាំសុខភាព ជំនួយផ្លូវចិត្ត និងសេវាអនាម័យដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលបានមកដល់ជំរុំក្នុងតំបន់ Torkham និងតំបន់ Nangarhar ។

នាយករងផ្នែកទំនាក់ទំនងអាស៊ី គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ លោកស្រី Nancy Dent បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍តាមបណ្តាញ Zoom ពីទីក្រុងកាប៊ុលថា ប្រទេសអាហ្វហ្គានីស្ថាន ពុំមានលទ្ធភាពទទួលគ្រួសាររាប់ពាន់គ្រួសារដែលបានមកដល់នោះទេ ហើយវាទំនងជានឹងដាក់បន្ទុកធ្ងន់លើសេដ្ឋកិច្ចកាន់តែខ្លាំងថែមទៀត។ ដូច្នេះស្ថានភាពសម្រាប់ប្រទេសអាហ្វហ្គានីស្ថានទាំងមូល ទំនងជាកាន់តែយ៉ាប់យ៉ឺន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        48
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm