រដ្ឋមន្រ្ដីការងារ អំពាវនាវឱ្យយុវជនចាប់យកជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនាពេលខាងមុខ

2023/11/11 06:56:19 pm        225

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យយុវជនចាំយកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដែលស្របតាមបដិវត្ដន៍ឧស្សាហកម្ម៤.០។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ​និងសមាគមនិយោជកចំនួន១៨ ស្តីពី​កិច្ចសហប្រតិបត្តិការលើការហាត់ការ ​និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ វិស័យបច្ចេកវិទ្យា នឹង​បញ្ជ្រាប​ចូលនៅគ្រប់ទីកន្លែងទាំងអស់តែម្ដង បន្ទាប់ពីបច្ចេកវិទ្យាកាន់តែទំនើប ​ដែលតម្រូវឱ្យយុវជនត្រូវមានចំណេះ និងជំនាញច្បាស់លាស់។ ឯកឧត្តម ​បានលើកឡើងថា យុវជន ឬកម្មករនិយោជិត ​ត្រូវចេះបង្កើនសមត្ថភាព​ និងជំនាញ មុននឹងចូល និងបំពេញការងារនៅក្នុងក្រុមហ៊ុន រោងចក្រសហគ្រាស ដើម្បីអាចមានសមត្ថភាព​ទាំងជំនាញ និងបច្ចេកវិទ្យាក្នុងការបំពេញការងារមានម៉ាស៊ីនទំនើប និងប្រើប្រាស់កុំព្យូទ័រ​បានយ៉ាងងាយស្រួល។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ហេង សួរ បានស្នើឱ្យក្រុមហ៊ុន និងរោងចក្រសហគ្រាស សុំចូលរួម​សហការឱ្យបុគ្គលិករបស់ខ្លួនមានឱកាស ដើម្បីចេញទៅបន្ដការសិក្សារៀនសូត្រជំនាញ​បន្ថែមផងដែរ។ ដោយឡែក ក្រសួងក៏នឹងខិតខំផ្ដល់ឱកាសបណ្ដុះបណ្ដាលបុគ្គលិក និងកម្មករ​នៅពេលយប់ ឬចុងសប្ដាហ៍ ដើម្បីបង្កើនសមត្ថភាពជូនពួកគាត់ផងដែរ ព្រោះថា ក្រោយការ​បណ្ដុះបណ្ដាលរួច ពួកគាត់អាចបំពេញការងារជូនក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមិនចាំបាច់ស្វែងរកបុគ្គលិកជំនាញទៀតនោះទេ។

សូមរម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ​បានដាក់គោលការណ៍ថា ត្រូវរៀនឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ ដែលជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាម​ឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារផងដែរ។

សូមបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ សម្តេចធិបតី នឹង​ប្រកាស​ដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរង​គ្រោះចំនួន ១,៥លាននាក់ ​ដើម្បីឲ្យកម្ពុជាមានធនធានមនុស្ស ​ក្នុងការបម្រើសេចក្តីត្រូវការ និង​ការវិនិយោគ ដែលមកពីក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm