មេដឹកនាំក្រុមហេសប៊ូឡាអះអាងថា សមរភូមិមុខនៅភាគខាងត្បូងលីបង់ជាមួយអ៊ីស្រាអែលនៅតែបន្តបើកដដែល

2023/11/12 05:14:40 pm        32

មេដឹកនាំក្រុមហេសប៊ូឡាដ៏មានអំណាចបំផុតរបស់លីបង់លោក Sayyed Hassan Nasrallah បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមប្រដាប់អាវុធរបស់លោក បានប្រើប្រាស់អាវុធប្រភេទថ្មី និងវាយប្រហារលើគោលដៅថ្មីនៅអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយលោកបានសន្យាថា ខ្សែត្រៀមមុខនៅតំបន់ភាគខាងត្បូងប្រឆាំងនឹងសត្រូវ នៅតែសកម្មដដែល ។

 វាគឺជាសុន្ទរកថាលើកទី ២របស់លោក Nasrallah ចាប់តាំងពីផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីខែតុលា ។ នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកកាលពីដើមខែនេះ លោកនិយាយថា មាននូវលទ្ធភាពដែលការប្រយុទ្ធគ្នាលើសមរភូមិមុខលីបង់ ក្លាយជាសង្រ្គាមពេញលេញ ។

 លោក Nasrallah និយាយកាលពីថ្ងៃសៅរ៍ថា មាននូវការកើនឡើងប្រតិបត្តិការសឹករបស់ក្រុមហេសប៊ូឡា នៅតាមសមរភូមិមុខជាមួយអ៊ីស្រាអែល ហើយក្រុមប្រដាប់អាវុធរបស់លោក បានបើកការវាយប្រហារដោយយានដ្រូនជាលើកដំបូង ក៏ដូចជាប្រើប្រាស់មីស៊ីល Burkan ដែលមានផ្ទុកគ្រឿងផ្ទុះចន្លោះពី ៣០០ ទៅ ៥០០គ.ក ។

 លោកថា ក្រុមហេសប៊ូឡា បានវាយប្រហារលើគោលដៅនៅទីក្រុងភាគខាងជើង Kiryat Shmonaរបស់អ៊ីស្រាអែលជាលើកដំបូង ដើម្បីជាការសងសឹកនឹងការសម្លាប់ក្មេងស្រី ៣នាក់ ហើយនិងជីដូនរបស់ពួកគេកាលពីដើមខែនេះ ដោយលោកសន្យាថា សង្រ្គាមនៅតែបន្តនៅខ្សែត្រៀមមុខភាគខាងត្បូងលីបង់ ។

 សូមបញ្ជាក់ថា ក្រុមហេសប៊ូឡា បានផ្ទុះអាវុធជាមួយកងកម្លាំងអ៊ីស្រាអែល នៅតាមខ្សែត្រៀមមុខលីបង់-អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៨ ខែតុលារហូតមក ក្នុងនោះក្រុមអ្នកប្រយុទ្ធរបស់ពួកគេចំនួន ៧០នាក់ ត្រូវបានសម្លាប់ ហើយជនស៊ីវិលជាច្រើននាក់ទៀត ត្រូវបានសម្លាប់ផងដែរ ៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        2
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm