អ៊ីស្រាអែល កែប្រែតួលេខអ្នកស្លាប់ពីការវាយប្រហារថ្ងៃទី៧ តុលា ពីចំនួន១.៤០០នាក់ មកនៅត្រឹម១.២០០នាក់

2023/11/12 10:56:15 pm        115

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសុក្រ (១០ វិច្ឆិកា) ថា ខ្លួនបានកែប្រែចំនួនអ្នកស្លាប់នៃការវាយប្រហាររបស់ពួកសម្មប្រយុទ្ធនៃក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើសហគមន៍អ៊ីស្រាអែល និងមូលដ្ឋានយោធានៅភាគខាងត្បូងអ៊ីស្រាអែល ដោយធ្លាក់ចុះពីចំនួនប្រហែល ១.៤០០នាក់ ទៅត្រឹមតែ ១.២០០នាក់ប៉ុណ្ណោះ។

តួលេខដែលបានកែប្រែនេះ ត្រូវបានផ្តល់ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក លីអរ ហៃអាត (Lior Haiat) ខណៈអ៊ីស្រាអែល បន្តការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់ រយៈពេលប្រាំសប្តាហ៍បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅនោះបានកើតឡើង។

លោក Haiat មិនបានផ្តល់ព័ត៌មានលម្អិតអំពីហេតុផលសម្រាប់តួលេខដែលបានកែប្រែនោះទេ ប៉ុន្តែលើសពីជនរងគ្រោះ អ៊ីស្រាអែលបាននិយាយថា ភេរវករប្រហែល ១.៥០០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ខណៈការវាយប្រហារ និងការឆ្លើយតបរបស់អ៊ីស្រាអែល បានបន្តឥតឈប់ឈរ ដែលធ្វើឱ្យក្រុមអាជ្ញាធរមានការលំបាកក្នុងការចាត់ចែងសាកសពរបស់មនុស្សរាប់ពាន់នាក់។

ចំនួនអ្នកស្លាប់ទំនងជាបន្តមានការប្រែប្រួលទៀតក្នុងរយៈពេលខាងមុខ។ មនុស្សមួយចំនួនក្នុងចំណោមមនុស្សជាង ២៤០នាក់ នាក់ដែលត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ស្រ្ទីប ត្រូវគេគិតថា មិននៅមានជីវិតនោះទេ ទោះបីជាមិនមានការប៉ាន់ស្មានជាផ្លូវការក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm