កម្ពុជា​នឹង​ចាប់​ដៃគូ​វិនិយោគ​ថ្មី​អភិវឌ្ឍន៍​ផលិតកម្ម​ប្រេងកាត ខណៈ​ក្រុមហ៊ុន​ KrisEnergy ប្រកាស​ក្ស័យ​ធុន​

2021/06/10 06:05:07 pm        223

ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ​ថ្លែង​ឲ្យ​ថា ចំពោះ​ការប្រកាស​ក្ស័យ​ធុន​របស់​ហ៊ុន​មេ នៅ​ប្រទេស​សិង្ហបុរី​នោះ ក្រសួង​កំពុង​រង់ចាំ​ការជូនដំណឹង​ពី​ក្រុមហ៊ុន (KrisEnergy) ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិ ក្នុងនោះ​ប្រសិន​ក្រុមហ៊ុន (KrisEnergy) ប្រកា​សមាន​គ្មាន​លទ្ធភាព​អភិវឌ្ឍន៍​បន្ត ក្រសួង​នឹងសិក្សា​អំពី​សមត្ថភាព និង​លទ្ធភាព​នៃ​ដៃគូរ​វិនិយោគ​ថ្មី ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ជំហាន​បន្ទាប់ ។

ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ការប្រកាស​ក្ស័យ​ធុន​របស់​ក្រុមហ៊ុនមេ ​នៅ​ប្រទេស​សិង្ហបុរី ដែល​វិនិយោគ​នៅលើ​វិស័យ​ប្រេងកាត ​នៅ​ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១ នេះ​ថា ​តាម​ការ​ទទួល​ដំណឹង ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន ( KrisEnergy) ​ដែល​វិនិយោគ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា ​បាន​កំពុង​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​អំពី​ការ​ការប្រកាស​រំលាយ​ក្រុមហ៊ុន​។ ​មកដល​បច្ចុប្បន្ន ក្រុមហ៊ុន KrisEnergy ​មិនទាន់បាន​ផ្អាក​នៅ​សមកម្ម​ភាព​របស់​ខ្លួន​នៅឡើយ ​ខណៈដែល​តុលាការ​មិនទាន់បាន​កា​ត់​ក្តី លើ​ការបែងចែក​ទ្រព្យសម្បត្តិ ។

ឯកឧត្តម បន្តថា ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការប្រកាស​ក្ស័យ​ធុន របស់​ក្រុម​ហ៊ុនមេ​ប្រទេស​សិង្ហបុរី​នេះ វា​ហាក់ដូចជា​លឿន​ ដែល​ក្រសួង​មិន​ទាន់បាន​ចាត់ចែង​នៅឡើយ ​ពោលគឺ​នៅ​រង់ចាំ​សម្រេច​ពី​តុលាការ​ និង​រង់ចាំ​សេចក្តី​ជូន​ពី​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិ​ ទើប​យើង​មាន​វិធានការ​នៅ​ជំហាន​បន្តបាន ​ក្នុងនោះ ​ប្រសិនបើ​ក្រុមហ៊ុន​ប្រកាស​មាន​ដៃគូរ​វិនិយោគ​បន្ត ​ក្រសួង​ក៏​សិក្សា​អំពី​សមត្ថភាព និង​លទ្ធភាព​របស់​ដៃគូ​រទាំ​ង​ពីរ ​ក្នុងការ​អភិវឌ្ឍន៍​ជំហាន​បន្ទាប់​ទៅទៀត ។

សូមបញ្ជាក់ថា ជុំវិញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ប្រេងកាត​នេះ ​កាលពី​ថ្ងៃទី​២៣​ ខែសីហា ឆ្នាំ​២០១៧ កន្លងមកនេះ ​តំណាង​ក្រុមហ៊ុន ( KrisEnergy)​ នឹង​តំណាង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ លើ​ការ​អភិវឌ្ឍ​ប្រេងកាត​ប្លុក A ក្នុងនោះ​ សម្រាប់​បរិមាណ​សក្ដានុពល​ប្រេងកាត​ដែល​បាន​សិក្សា​ឃើញ​ និង​រំពឹង​ទុក​សម្រាប់​ដំណាក់កាល​ដំបូង​ 1A និង 1B ត្រូវបាន​ប៉ាន់​ស្មានថា អាច​លើសពី ៣០ លាន​បារ៉ែល ​ ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ ក្នុងការ​ជំរុញ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្ដានុពល និង​បម្រើ​ទីផ្សារ​នាំចេញ​ប្រេង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា​ផងដែរ ៕

​អត្ថបទ ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm