កោះចុងបស្ចឹមរបស់ជប៉ុន ធ្វើសមយុទ្ធគ្រោះមហន្តរាយដើម្បីទប់ទល់នឹងការគំរាមកំហែងពីជម្លោះកោះតៃវ៉ាន់

2023/11/13 12:23:31 am        181

កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន (SDF) នៅថ្ងៃអាទិត្យ (១២ វិច្ឆិកា) នេះ បានធ្វើសមយុទ្ធជម្លៀសនិម្មិតពីរលកយក្សស៊ូណាមិ នៅលើកោះ យ៉ូណាហ្គូនី (Yonaguni) ក្បែរកោះតៃវ៉ាន់ នៅក្នុងសមយុទ្ធដែលក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា អាចជួយអ្នកស្រុកឆ្លើយតបចំពោះការវាយប្រហាររបស់ចិន នាពេលអនាគតលើកោះជិតខាងរបស់ពួកគេ។

កោះ យ៉ូណាហ្គូនី គឺជាកោះចុងបស្ចឹមរបស់ប្រទេសជប៉ុន ដែលមានចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់។ កោះដាច់ស្រយាលរបស់ជប៉ុនមួយនេះ ក៏ស្ថិតនៅជិតទីក្រុងម៉ានីល និងទីក្រុងហុងកុង ជាងទីក្រុងតូក្យូ ដែលមានចម្ងាយជាង ២.០០០គីឡូម៉ែត្រពីកោះនោះ។ 

យោងតាមលោក កូជី ស៊ូហ្កាម៉ា (Koji Sugama) មន្ត្រីកោះ យ៉ូណាហ្គូនី ទទួលបន្ទុកត្រៀមទប់ទល់មហន្តរាយសម្រាប់ប្រជាជនជាង ១.៧០០នាក់ នៅកោះនេះបាននិយាយថា ក្រុមមន្រ្តីកោះ និងទាហានពីកងកម្លាំងស្វ័យការពារ SDF ប្រហែល ២០០នាក់ បានចូលរួមក្នុងសមយុទ្ធនេះ។

កាលពីខែសីហា ឆ្នាំមុន ចិនបានបាញ់មីស៊ីលចូលសមុទ្រជិតកោះ យ៉ូណាហ្គូនី ជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi នៅកោះតៃវ៉ាន់។ 

សកម្មភាពទាំងនោះ រួមជាមួយនឹងការព្រួយបារម្ភថា ការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន អាចជំរុញទីក្រុងប៉េកាំង ឱ្យវាយលុកកោះតៃវ៉ាន់ បានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងខែធ្នូ បង្ហាញពីផែនការបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm