គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើលំហាត់សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ នៅខេត្តបន្ទាយមានជ័យ

2023/11/13 05:23:29 pm        188

បន្ទាយមានជ័យ៖ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ បានរៀបចំធ្វើលំហាត់ សាកល្បង ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ជូនដល់លោក-លោកស្រី ប្រធានលេខាធិការ​ដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ធំ និងកំពង់ឆ្នាំ មន្ត្រីបង្គោល ​ដើម្បីផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិទាំងអស់ ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ​ចូលរួមគ្នាអនុវត្តប្រើប្រាស់ផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ។

ពិធីធ្វើលំហាត់សាកល្បងឆ្លើយតបបន្ទាន់គ្រោះមហន្តរាយឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តផ្សារចំការតាដោក ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់​ខ្ពស់​ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ​ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម​ពិសេស​ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការរៀបចំលំហាត់សាកល្បងនេះ ​គឺដើម្បីពង្រឹង សមត្ថភាពឆ្លើយតប​របស់​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ ក្រុមប្រតិបត្តិការ រុករក​ និងសង្គ្រោះដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដោយធ្វើឱ្យប្រសើរឡើងនូវការត្រៀមរៀបចំ និង​ប្រសិទ្ធភាព ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ​ ការពង្រឹងទំនាក់ទំនង និង​ការធ្វើសកម្មភាពនានា។

លោក ឃ្លោក នួយ អភិបាលរងខេត្ត ​និងជាធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រង​គ្រោះ​មហន្តរាយខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គ្រោះទឹកជំនន់​បាន​ធ្វើឱ្យប៉ះពាល់​ដល់ស្រុកចំនួន៣ និងក្រុង១ រួមមានស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក្នុងនោះ​គ្រួសាររងផលពាល់ចំនួន ៥.២៩៥គ្រួសារ ។​គ្រួសារ​ជម្លៀស​មកកាន់ទីទួលសុវត្ថិភាព​ចំនួន២៤២គ្រួសារ មនុស្សរាយចំនួន១.០០៨នាក់ ស្រី៥១៧ នាក់ កុមារចំនួន២៥៦នាក់ សត្វគោចំនួន១០០ក្បាល។ ប៉ះពាល់ស្រូវចំនួន៣.៩៧៥ហិកតា ​ខូចខាត ចំនួន២២ហិកតា ដំណាំរួមផ្សំ​ចំនួន១៩ហិកតា សាលារៀនចំនួន២១កន្លែង វត្តចំនួន៦ មណ្ឌលសុខភាពចំនួន៣កន្លែង ប៉ះពាល់ផ្លូវចំនួន២០៥កន្លែង​ ផ្លូវកៅស៊ូប្រវែងចំនួន១៦៤៣៨ម៉ែត្រ៕ អត្ថបទ រឿង ចន្ទ្រា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        200
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        180
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm