ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩” ។
*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗឱ្យបានច្រើន។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើជៀសវាងឱ្យបាននូវពាក្យថា ពេលខាតរដ្ឋចេញ ពេលចំណេញឯកជនយក។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ចំណុចថ្មីនៃយុទ្ធសាស្ត្របញ្ចកោណ បន្តពីយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល គឺការជំរុញប្រព័ន្ធឌីជីថល ដើម្បីជំរុញការប្រើប្រាស់, កាត់បន្ថយការចំណាយ, សម្រួល ពេលវេលា និងមានតម្លាភាពជាដើម។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សេវាសាធារណៈចំនួន ១៦ នឹងត្រូវលុបចេញ, សេវាសាធារណៈចំនួន ៥៦ នឹងត្រូវបន្ថយតម្លៃ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗ ហើយនៅពេលរៀបចំដាក់ឱ្យអនុវត្តត្រូវផ្សព្វផ្សាយឱ្យបាន យ៉ាងតិច ៦ ខែមុនដាក់ឱ្យអនុវត្ត។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល បានដោះស្រាយបញ្ហាប្រឈមចំនួន ១៥ ចំណុចរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុងមួយឆ្នាំ នៅ តាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើង ទើបចុះធ្វើអធិការកិច្ច តាមជាក់ស្ដែង។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺលុបមិនឱ្យមានការ យកភាស៊ី ចំពោះអ្នកលក់ដូរកញ្ជើ ល្អី ឬអ្នកលក់ដូរតូចតាចនោះទេ ក្នុងករណីមានការយកភាស៊ីចំពោះអាជីវករទាំងនោះ ត្រូវចាត់វិធានការចំពោះអ្នកយកភាស៊ីនោះជាបន្ទាន់។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផល ចំណេញចំនួន៦មុខក្នុងវិស័យអចលនទ្រព្យ។
-សម្ដេចធិបតី៖ ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ហិកតា ចុះក្រោម នឹងមិនមានជាប់ការបង់ពន្ធនោះទេ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដីដែលមិនបានប្រើប្រាស់ ហើយមិនមានជាប់ការបង់ពន្ធនោះ គឺជាប្រភេទដី ដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល, ដី ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំ លើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើរៀបចំឱ្យមាននីតិវិធី និងបែបបទសម្រាប់ មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ។
-សម្ដេចធិបតី ប្រកាសលើកលែងការបង់ពន្ធបែបបទគយ ចំពោះការនាំទំនិញចេញ-ចូល ដែលមានតម្លៃ ១០០០ដុល្លារចុះក្រោម។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីប្រកាសដាក់ឱ្យអនុវត្តប្រតិវេទន៍តម្លៃពន្ធគយ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់នៅចំពោះមុខវិស័យឯកជននៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា រដ្ឋមិន ចង់ដើរតួនាទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាល ចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីបង្កើនការវិនិយោគនៅកម្ពុជា។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការចំនួន២ ដើម្បីជួយដល់ប្រតិបត្តិករទេសចរណ៍នៅសៀមរាប ដោយទី១ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគាររៀបចំឥណទានឡើងវិញ ជូនដល់ប្រតិបត្តិករនៅសៀមរាប។ ទី២ ធនាគារសហគ្រាសធុនតូច និងមធ្យមត្រូវរៀបចំសម្រួលនីតិវិធី និងរៀបចំផ្ដល់ឥណទានក្នុងទំហំទឹកប្រាក់ ហាសិបលានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រតិបត្តិករ ទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ ដើម្បីជំរុញកំណើនទេសចរនៅទី នោះ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើគ្រប់សមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្ដាប់ធ្នា ប់នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ទេសចរណ៍ ដើម្បីបន្សាបការផ្សព្វផ្សាយពីបញ្ហាអសន្តិសុខ, សណ្ដាប់ធ្នាប់ និងចំណុចអវិជ្ជមានពីកម្ពុជា។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រៀបចំបង្កើតប្រព័ន្ធទូរសព្ទ Hot Line ដើម្បីរង់ចាំទទួលបណ្ដឹង និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងការនាំចេញ-នាំចូលកម្ពុជា។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រកាសលើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀត ចំពោះលំនៅឋានដែល មានតម្លៃលើសពី ៧០០០០ដុល្លារឡើងទៅ។ អ្នកទិញលំនៅឋានដែលមានតម្លៃ ៧០០០០ ដុល្លារចុះ នឹងត្រូវរួចពន្ធប្រថាប់ត្រា។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា ទោះបីជនបរទេស មិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក្ដី តែជនបរទេសមានសិទ្ធិស្របច្បាប់នៅក្នុងការជួលរយៈពេលវែង គឺរហូតដល់ ៥០ ឆ្នាំ។ នេះគឺជា យន្តការសិទ្ធិជួលរយៈពេលវែង ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានដាក់ចេញរួចទៅហើយ។








