សហភាពអឺរ៉ុប ថ្កោលទោសក្រុមហាម៉ាស ចំពោះការប្រើមន្ទីរពេទ្យជាខែលការពារ និងជំរុញឱ្យអ៊ីស្រាអែល អត់ធ្មត់

2023/11/13 05:50:38 pm        187

សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) បានថ្កោលទោសក្រុមហាម៉ាស ចំពោះ​ការ​ប្រើ​ប្រាស់ «មន្ទីរពេទ្យ និងជនស៊ីវិលជាខែលការពារខ្លួន» នៅក្នុងតំបន់ហ្កាហ្សា ខណៈ​ជំរុញ​ឱ្យ​អ៊ីស្រាអែលបង្ហាញ «ការអត់ធ្មត់ជាអតិបរមា» ដើម្បីការពារជនស៊ីវិល។

យោងតាមបុគ្គលិកពេទ្យបាននិយាយថា បណ្ដាមន្ទីរ​ពេទ្យ​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ហ៊ុមព័​ទ្ធ​ប៉ា​ឡេស្ទីន​មួយ​នេះ ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល ហើយស្ទើរ​តែ​មិន​អាច​មើល​ថែ​ទាំ​អ្នក​ជំងឺ​ដែលនៅខាងក្នុងបាន។

មន្ទីរពេទ្យធំជាងគេ និងធំទីពីររបស់តំបន់ហ្កាហ្សា គឺមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) និង​មន្ទីរ​ពេទ្យ អាល់គុតស៎ (Al-Quds) បាននិយាយថា ពួកគេកំពុងផ្អាកប្រតិបត្តិការ។

អ៊ីស្រាអែល​និយាយថា ក្រុមហាម៉ាសបានដាក់មជ្ឈមណ្ឌលបញ្ជាការនៅក្រោម និងក្បែរ​មន្ទីរ​ពេទ្យ​នានា ហើយចាំបាច់ត្រូវតែរុករកពួកគេ ដើម្បីរំដោះចំណាប់ថ្នូរប្រហែល ២០០នាក់ ដែល​ពួក​សកម្ម​ប្រយុទ្ធទាំងនោះបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងការវាយ​ប្រហារ​កាល​ពី​ជាង​មួយ​ខែមុន ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ​ថា​ខ្លួន​មិន​បាន​ប្រើប្រាស់​មន្ទីរ​ពេទ្យ​តាម​របៀប​នេះ​នោះ​ទេ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសែប បូរ៉ែល (Josep Borrell) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបាន​ចេញ​ផ្សាយ​ជំនួស​នាម​ឲ្យ​ប្លុក​ទាំង ២៧ប្រទេសនេះថា «សហភាពអឺរ៉ុប ថ្កោលទោសក្នុងការប្រើប្រាស់មន្ទីរពេទ្យ និងជនស៊ីវិល ជា​ខែលការពារខ្លួនរបស់ក្រុមហាម៉ាស។ ជន​ស៊ីវិល​ទាំង​អស់​ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​តំបន់ប្រយុទ្ធ»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        1
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm