អ្នកគាំទ្រគណបក្សបក្សប្រឆាំងប្រទេសម៉ាដាហ្គាស្ការ ប៉ះទង្គិចជាមួយអាជ្ញាធរ

2023/11/13 06:02:14 pm        72

ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរបស់ប្រទេសម៉ាដាហ្គាស្ការ បាន​ប៉ះ​ទង្គិច​ជាមួយ​នគរបាល​នៅ​ក្នុង​រដ្ឋធានី Antananarivo( អង់តាណាណារីវ៉ូ) ដែលនាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ដោយ​មន្ត្រី​សន្តិសុខ។ ក្រុមទាំងនេះ បានបិទផ្លូវ ដុតភ្លើង និងគប់ដុំថ្មទៅលើនគរបាល។

ប្រទេសដីកោះនៅមហាសមុទ្រឥណ្ឌាមួយនេះ មាន​ផែនការ​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី​មួយ​នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា។ អំឡុងពេលនៃយុទ្ធនាការ ត្រូវបានរំខានដោយ​ការតវ៉ា​ជា​ច្រើន​សប្តាហ៍​ ដោយមេដឹកនាំគណបក្សប្រឆាំង និងអ្នកគាំទ្ររបស់ពួកគេ។ គណបក្សប្រឆាំង អះ​អាង​ថា ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Andry Rajoelina គួរតែ​ត្រូវ​បាន​រារាំង​មិន​​ឲ្យ​ឈរ​ឈ្មោះ ដោយសារតែលោកទទួលបានសញ្ជាតិបារាំងនៅក្នុងឆ្នាំ ២០១៤ ដែល​ពួក​គេ​និយាយ​ថា​ដក​ហូតសញ្ជាតិម៉ាឡាហ្គាស៊ីរបស់លោកដោយស្វ័យប្រវត្តិ។

គណបក្ស​ប្រឆាំង បានអំពាវនាវឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​មន្ត្រី​ដែល​កំពុង​ដំណើរ​ការ​គណៈកម្មាធិការ​ ​រៀបចំការបោះឆ្នោត និងសម្រាប់ការបង្កើតតុលាការពិសេសដើម្បីស្តាប់វិវាទការបោះឆ្នោត។

មេដឹ​កនាំសភាជាន់ទាបរបស់ប្រទេសម៉ាដាហ្គាស្ការ បានអំពាវនាវ ឱ្យផ្អាកការបោះឆ្នោត ដោយ​និយាយ​ថា​លក្ខខណ្ឌសម្រាប់ការបោះឆ្នោតមិនត្រូវបានបំពេញ ដែលអ្នកវិភាគ​នយោបាយ​មួយ​ចំនួន​បាន​យល់​ស្រប។

លោក Rajoelina បានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៩ ដែលជំរុញឱ្យ​អ្នក​វិនិយោគ​បរទេស​ដក​ខ្លួនចេញពីប្រទេសកោះនៅមហាសមុទ្រឥណ្ឌាមួយនេះ។ ក្នុងខែនេះ លោកនឹងឈរ​ឈ្មោះ​ប្រជែង​ជាមួយបេក្ខជនរាប់សិបនាក់ ក្នុងនោះមានអតីតប្រធានាធិបតីពីររូបផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        56
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        86
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm