អាមេរិក ធ្វើការវាយប្រហារតាមអាកាសនៅស៊ីរីទៅលើទីតាំងជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់

2023/11/13 06:07:56 pm        113

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន​ពីរ​លើកនៅក្នុងប្រទេសស៊ីរីប្រឆាំងប្រទេសអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ ជាការឆ្លើយតបថ្មី​ចំពោះ​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ទៅ​លើ​កង​កម្លាំង​របស់​សហរដ្ឋ​អាមេរិ​កនៅក្នុងប្រទេសស៊ីរី និងនៅអ៊ីរ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បាន​និយាយ​ថា ការវាយប្រហារបានដាក់គោលដៅលើទីតាំងហ្វឹកហាត់មួយកន្លែងនៅជិតទីក្រុង Albu Kamal និងលំនៅឋានសុវត្ថិភាពមួយកន្លែងនៅជិតទីក្រុង Mayadeen ។

លោក Austin បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​បង្ហោះនៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការពារជាតិអាមេរិកថា លោកប្រធានាធិបតី ពុំមានអាទិភាព​ខ្ពស់​ជាង​សុវត្ថិភាព​របស់​បុគ្គលិក​អាមេរិក​នោះទេ ហើយលោកបានដឹកនាំសកម្មភាពនៅពេលបច្ចុប្បន្ននេះ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​សហរដ្ឋអាមេរិកនឹងការពារខ្លួន ការពារបុគ្គលិក និងផលប្រយោជន៍របស់ខ្លួន។

ការ​វាយប្រហារនេះ គឺជាលើកទីបីហើយ ចាប់តាំងពីថ្ងៃទី ២៦ ខែតុលា ខណៈ​សហរដ្ឋ​អាមេរិក​ព្យាយាម​រារាំងរលក បន្ទាប់ពីមានការវាយប្រហារដោយយានដ្រូន និងគ្រាប់រ៉ុក្កែត​ទៅ​លើ​កង​ទ័ព​អាមេរិក​នៅ​ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលបង្កឡើងដោយសង្រ្គាមអ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm