អ៊ុយក្រែន៖ មនុស្សជាង ៨០០ នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ Kherson រយៈពេលមួយឆ្នាំកន្លងទៅនេះ

2023/11/13 06:45:41 pm        100

អាជ្ញាធរប្រទេសអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយកងកម្លាំងរុស្ស៊ី បាន​សម្លាប់​មនុស្ស​ជាង ៨០០នាក់ នៅក្នុងតំបន់ Kherson ភាគខាងត្បូង ក្នុងរយៈពេលមួយ​ឆ្នាំ​កន្ល​ង​ទៅ​នេះ​។ កាលពីថ្ងៃសៅរ៍ គឺជាខួបលើកទីមួយនៃការរំដោះទីក្រុង Kherson ពីការកាន់កាប់របស់រុស្ស៊ី។

ការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់ Kherson និយាយថា មនុស្សជាង ៨០០នាក់ រួមទាំងកុមារ បាន​ស្លាប់​ដោយសារតែការបាញ់ផ្លោង និងការវាយប្រហារផ្សេងទៀតរបស់កងកម្លាំងរុស្ស៊ី ព្រមទាំង​ទឹក​ជំនន់​ដែល​បណ្តាលមកពីការបំផ្លាញទំនប់ទឹក Kakhovka កាលពីខែមិថុនា។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់ថា ប្រទេសរបស់​លោក​នឹង​បន្ត​ការ​វាយបក ខណៈកំពុងជំរុញវិស័យការការពារជាតិរបស់ខ្លួន។ លោកបាននិយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងសន្តិសុខ និង​ការពារ​ជាតិ​របស់​យើងនឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់កងទ័ពរុស្ស៊ីលើតំបន់ Kherson និង​ភូមិ​នានា​នៅ​តំបន់ Kherson។

លោក Zelenskyy និយាយថា សប្តាហ៍នេះបានបង្ហាញថានៅសមុទ្រខ្មៅ នៅក្នុងទឹកដីតំបន់គ្រីម៉េ និង​កន្លែងផ្សេងទៀត យើងនឹងទៅដល់អ្នកចូលឈ្លានពាន។

អ៊ុយក្រែន និយាយថា កងកម្លាំង​របស់​ខ្លួន​បាន​បំផ្លាញ​ទូក​ដែល​ចូល​ចត​របស់​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​នៅ​តំបន់​គ្រីម៉េ ដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធដោយឯកតោភាគីកាលពីឆ្នាំ ២០១៤៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm