ភាគីពាក់ព័ន្ធប្រជុំប្រមូលធាតុចូល ដាក់ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

2023/11/13 07:14:59 pm        140

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការដៃគូ ដើម្បីប្រមូលធាតុចូលបន្ថែម ដាក់ក្នុងផែនការ យុទ្ធសាស្ត្រ៥ឆ្នាំ (២០២៣-២០២៨) ​ដើម្បីឆ្លើយតបនឹងបទល្មើសជួញដូរមនុស្ស ​តាមទម្រង់បែបថ្មីៗ ខណៈបញ្ហាអំពើជួញដូរមនុស្សនេះ ​គឺជាកង្វល់មួយផងដែរ​ របស់ពិភពលោក ។

ក្នុងសិក្ខាសាលាស្ដីពី ការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០១៩-២០២៣) និងបង្កើតផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០២៤-២០២៨)​ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ទម្រង់នៃអំពើជួញដូរមនុស្ស ​ដែលកើតឡើងថ្មីមានភាពខុសប្លែកពីមុន ដូចពីមុនការទំនាក់ទំនង​ទាក់ទាញជនរងគ្រោះ ​ទៅក្នុងអំពើជួញដូរមនុស្ស​ ពីសំណាក់មេខ្យល់​ គឺបានជួបផ្ទាល់ ប៉ុន្តែបច្ចុប្បន្ននេះ គឺទាក់ទងតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងឆ្លងប្រទេសបាន​ថែមទៀតក៏មាន។

លោកជំទាវបន្តថា ទម្រង់នៃការទាក់ទាញជនរងគ្រោះ គឺមានភាពជឿនលឿន មានការពិបាក​គ្រប់គ្រង ហើយការបង្រ្កាបនេះទៀតសោត ​ក៏មានផលលំបាកផងដែរ ​ពាក់ព័ន្ធនឹងភាសានៃ​ជនល្មើសប្រើប្រាស់ ហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏គ្រោងដាក់​នូវសំណើ នៃការបណ្ដុះបណ្ដាលផ្នែកភាសាមួយចំនួន ទៅក្នុងផែនការយុទ្ធសាស្ត្រនេះ ។

លោកជំទាវ ជូ ប៊ុនអេង ​បានបង្ហាញនូវក្ដៅរំពឹងថា ធាតុចូលថ្មីៗ ដែលនឹងដាក់ចូលក្នុងផែនការ​យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ទៅមុខទៀតនោះ នឹងជួយបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្សនៅកម្ពុជា ​ជាពិសេសបទល្មើសកើតឡើងក្នុងទម្រង់ថ្មីៗ ។

ជាមួយនេះ ​លោកជំទាវ ក៏បានអំពាវនាវផងដែរ ដល់ភាគីពាក់ព័ន្ធទាំងអស់ ​ដែលបានស្រាវជ្រាវ ឬរកឃើញករណីអ្វីមួយពាក់ព័ន្ធបញ្ហាអំពើជួញដូរមនុស្ស ​ហើយបានចង់ក្រងជាឯកសារ ឬធ្វើ​ជារបាយការណ៍ សូមផ្ញើទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ និងដោះស្រាយរួមគ្នា ​ចៀសជាងយកទៅផ្សព្វផ្សាយ ធ្វើឲ្យប៉ះពាល់ដល់កំណើន នៃភ្ញៀវ​ទេសចរបរទេស ក៏ដូចជាអ្នកវិនិយោគពីក្រៅប្រទេសជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm