លោក បៃដិន នឹងជំរុញឱ្យប្រទេសចិន បន្តទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក

2023/11/13 07:20:06 pm        137

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ចង់បង្កើតទំនាក់ទំនងយោធា និង​យោធា ឡើងវិញជាមួយប្រទេសចិន នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជែក ស៊ុលលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ប៉ុន្មានថ្ងៃ​មុន​ពេល​ប្រធានាធិបតីអាមេរិក និងមេដឹកនាំចិន គ្រោងនឹងជួបប្រជុំគ្នា។

លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដោយផ្ទាល់​ជា​លើក​ដំបូង​ក្នុងរយៈពេលមួយឆ្នាំ នៅថ្ងៃពុធ (១៥ វិច្ឆិកា) ខាងមុខនេះ ក្នុងអំឡុងពេល​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ របស់​សហរដ្ឋអាមេរិក ។

កិច្ចប្រជុំ​នោះនឹងក្លាយជាជំនួបផ្ទាល់លើកទី២ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ចូល​កាន់​តំណែងក្នុងខែមករា ឆ្នាំ២០២១ មក។

លោក ស៊ុលលីវ៉ាន បាននិយាយថា ទំនាក់ទំនងយោធាដែលបានស្តារឡើងវិញ អាច​កើត​ឡើង​នៅ​គ្រប់​កម្រិត​ចាប់​ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់កម្រិតប្រតិបត្តិការយុទ្ធសាស្ត្រ ក៏ដូចជា «នៅ​លើ​ផ្លូវ​ទឹក និងនៅលើអាកាសនៅឥណ្ឌូប៉ាស៊ីហ្វិកជាដើម»។

មន្ត្រីជាន់​ខ្ពស់អាមេរិកមួយរូបបាននិយាយថា កិច្ចប្រជុំរវាងលោក បៃដិន និងលោក ស៊ី ត្រូវបាន​គេ​រំពឹង​ថា នឹងគ្របដណ្តប់លើបញ្ហាសកលរាប់ចាប់ពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស រហូត​ដល់​ការ​ឈ្លាន​ពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី បញ្ហា​កោះ​តៃវ៉ាន់ ឥណ្ឌូប៉ាស៊ីហ្វិក សិទ្ធិមនុស្ស ការផលិតឳសថហ្វេតានីល (fentanyl) ប្រព័ន្ធ​បច្ចេក​វិទ្យាប្រាជ្ញាសិប្បនិម្មិត ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រកប​ដោយ​យុត្តិធម៌​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm