កម្មករកាត់ដេរបង់ក្លាដែស រាប់រយនាក់ចេញធ្វើបាតុកម្មទាមទារប្រាក់ឈ្នួល ខណៈមនុស្ស ៤នាក់ ស្លាប់ក្រោយការតវ៉ា

2023/11/13 07:33:50 pm        112

កម្មករកាត់ដេរបង់ក្លាដែស រាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ទាម​ទារ​ប្រាក់ឈ្នួលសមរម្យ បន្ទាប់​ពី​បាន​ច្រាន​ចោល​ការ​ផ្តល់​ជូន​ប្រាក់​ឈ្នួល​ពី​រដ្ឋាភិបាល​ថា​មាន​ចំនួន​តិច​ពេក ខណៈចំនួនអ្នកស្លាប់ដោយសារការតវ៉ាដ៏ហិង្សា ដែលបានផ្ទុះឡើងកាលពីខែមុន បាន​កើន​ឡើង​ដល់ ៤នាក់។

ប្រទេសបង់ក្លាដែស ត្រូវបាន​រង្គោះ​រង្គើ​ដោយ​ភាព​ចលាចល​ក្នុង​វិស័យ​ការងារ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​មួយទសវត្សរ៍ ជាមួយនឹងកម្មកររាប់ម៉ឺននាក់ បានប៉ះទង្គិច​ជាមួយ​នគរបាល​ដោយ​ទាមទារ​ឱ្យ​ដំឡើងប្រាក់ឈ្នួលអប្បបរមាជិតបីដងដល់ចំនួន ២៣.០០០តាកា ស្មើនឹងប្រហែល ២០៨ ដុល្លារអាមេរិក ហើយរោងចក្រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​ខូច​ខាត​ដោយ​សារ​កា​រ​ប៉ះទ​ង្គិចនោះ។

គណៈកម្មាការដែលចាត់តាំងដោយរដ្ឋាភិបាល បានដំឡើងប្រាក់ឈ្នួលក្នុងវិស័យនេះចំនួន ៥៦,២៥​ភាគរយ កាលពីថ្ងៃអង្គារ ដល់ចំនួន ១២.៥០០តាកា ពោលគឺប្រហែលនឹង ១១៣​ដុល្លារ​អាមេរិក ប៉ុន្តែក្រុមកម្មករកាត់ដេរទាំងនោះបានច្រានចោលការដំឡើងប្រាក់ឈ្នួលនេះ។ ចាប់​តាំង​ពី​ការ​ផ្តល់​ប្រាក់​ឈ្នួលនេះមក ការតវ៉ារបស់ពួក​គេ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ដោយ​មាន​រោង​ចក្រ​យ៉ាង​ហោច​ណាស់ ៧០ទីតាំង ត្រូវបានរងផលប៉ះពាល់។

នគរបាល​បាននិយាយថា កម្មករជាង ១០.០០០នាក់ បានចាកចេញពីការងាររបស់ពួកគេ នៅ​ពេល​ដែល​រោងចក្រយ៉ាងហោចណាស់ចំនួន ៩កន្លែង ត្រូវបានបិទ​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​ក្នុង​សង្កាត់​ មឺពួរ (Mirpur) ភាគខាងជើងនៃទីក្រុងដាកា កាលពីព្រឹកថ្ងៃអាទិត្យ ជុំវិញការ​តវ៉ា​នោះ​ផង​ដែរ​៕​

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm