ក្រុមហាម៉ាស បានបដិសេធការផ្តល់ប្រេងឥន្ធនៈរបស់អ៊ីស្រាអែល សម្រាប់​មន្ទីរពេទ្យ​នៅ​តំបន់ហ្កាហ្សា

2023/11/13 07:39:51 pm        153

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាន​និយាយ​កាល​ពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ថា អ៊ីស្រាអែលបានផ្តល់ប្រេងឥន្ធនៈដល់មន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) នៃតំបន់ហ្កាហ្សា ដែលបានផ្អាកប្រតិបត្តិការបន្ទាប់ពីអស់ប្រេងឥន្ធនៈ ប៉ុន្តែ​ក្រុមសកម្មប្រយុទ្ធមួយនេះបានបដិសេធមិនទទួលយកនោះទេ។

យោធា​អ៊ីស្រាអែលបាននិយាយថា ខ្លួនបានត្រៀម​រួចជា​ស្រេច​ក្នុង​ការ​ជម្លៀស​ទា​រក​ចេញ​ពី​មន្ទីរ​ពេទ្យ អាល់ស៊ីហ្វា កាលពីថ្ងៃអាទិត្យ ប៉ុន្តែក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្ស​ជា​ច្រើន​នៅ​ខាង​ក្នុង​នៅតែជាប់គាំង ដោយទារកទើបនឹងកើត ៣នាក់បានស្លាប់ និងទារករាប់​សិប​នាក់​ទៀត​កំពុង​ប្រឈម​នឹងហានិភ័យដោយសារការដាច់ចរន្តអគ្គិសនី ខណៈការប្រយុទ្ធ​គ្នាកំពុ​ង​ផ្ទុះ​ឡើង​នៅ​ក្បែរ​នោះ។​

សារព័ត៌មាន NBC បានសាកសួរលោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ថាតើអ៊ីស្រាអែល​មាន​គម្រោង​យក​ប្រេងឥន្ធនៈចូលក្នុងតំបន់ហ្កាហ្សា ដើម្បីផ្តល់ថាមពលដល់មន្ទីរពេទ្យ ដែរឬទេ លោក​នាយក​រដ្ឋមន្រ្តីរូបនោះបាននិយាយថា៖ «យើងទើបតែធ្វើសំណើផ្តល់ប្រេងដល់មន្ទីរពេទ្យ ស៊ីហ្វា ប៉ុន្តែ​ពួកគេបានបដិសេធ»។

ក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថា​ខ្លួន​មាន​ប៉ុស្តិ៍​បញ្ជាការ​នៅ​ក្រោម មន្ទីរពេទ្យ ស៊ីហ្វា និងមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា ផ្សេងទៀត។ ក្រុមសកម្មប្រយុទ្ធមួយនេះ មិន​ទាន់មានការអត្ថាធិប្បាយភ្លាមៗចំពោះការលើកឡើងរបស់លោក ណេតាន់យ៉ាហ៊ូ ជុំវិញ​ការ​ផ្ដល់​ប្រេង​ឥន្ធនៈនេះនោះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm