វិស័យឯកជនថា កម្មវិធីបណ្ដុះបណ្ដាលជំនាញដល់យុវជន១លាន៥សែននាក់ នឹងធ្វើឲ្យកម្លាំងពលកម្មល្អខ្លាំងជាងមុន

2023/11/13 07:46:30 pm        279

ភ្នំពេញ៖ លោក ឧកញ៉ា ណាង សុធី តំណាងក្រុមការងារអង្គការវិជ្ជាជីវៈ បានសម្តែងក្តីរំពឹងថា ក្រោយយុវជនកម្ពុជាចំនួន ១លាន៥សែននាក់ ទទួលបានការបណ្តុះបណ្តាលជំនាញ, បច្ចេកទេស, និងវិជ្ជាជីវៈដែលបាន​ផ្តួចផ្តើម​ដោយរាជរដ្ឋាភិបាលនោះ​ នឹងធ្វើឲ្យកម្លាំងពលកម្មនៅកម្ពុជាកាន់​តែល្អប្រសើរជាងមុន ​។

ក្នុងឱកាសចូលរួមបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃព្រះ រាជាណាចក្រកម្ពុជា លោក ឧកញ៉ា ណាង សុធី បានលើកឡើងថា វិស័យឯកជន ​ប្រកាសចូលរួម និងគាំទ្រនូវគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានដាក់ចេញ​នូវកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស​ និងវិជ្ជាជីវៈ ​ដល់យុវជនមកពីគ្រួសារក្រីក្រ និង​ងាយរងហានិភ័យ។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី១៤ ​ខែវិច្ឆិកា ឆ្នាំ ២០២៣ស្អែកនេះ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ​កម្មវិធីបណ្តុះបណ្តាលជំនាញរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់ជូន យុវជន​មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនេះ ​តាមការគ្រោងទុករាជរដ្ឋាភិបាលបានត្រៀម​លក្ខណៈសម្បត្តិរួចរាល់ ក្នុងការអនុវត្តកម្មវិធីវិស័យសំខាន់ៗចំនួន១០ ​និងមុខជំនាញចំនួន ៣៨ ដែល​សុទ្ធសឹង​តែជាតម្រូវការទីផ្សារ ​និងមានឱកាសការងារខ្ពស់សម្រាប់យុវជន យុវនារីកម្ពុជានាពេលខាងមុខ។

ទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាលជំនាញនេះ លោកឧកញ៉ា ណាង ​សុធី ​បានលើកឡើងទៀតថា វិស័យឯកជន​ គាំទ្ររាជរដ្ឋាភិបាល ​ក្នុងការលើកលក្ខខណ្ឌ ​និងបរិយាកាសការងារ ឲ្យកាន់តែ​ប្រសើរហើយ ក្នុងនាមផ្នែកឯកជន ​ពិតមានមោទនភាព ​ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការ​អនុវត្តកម្មវិធីនយោបាយខាងលើនេះ​ ដែលជាជំហានទីមួយ គឺតាមរយៈការចុះ​អនុស្សារណៈយោគយល់គ្នា ​ជាមួយក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីកិច្ច​សហប្រតិបត្តិការលើការហាត់ការ​ និងកម្មសិក្សា ដើម្បីគាំទ្រ​ដល់ការបណ្ដុះបណ្ដាលជំនាញ​បច្ចេកទេស ​និងវិជ្ជាជីវៈទាំងអស់នេះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm