ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងការបង្អាក់ការផ្គត់ផ្គង់ឥន្ធនៈបានបង្ខំឱ្យអ្នករស់នៅក្នុងទីក្រុង ហ្កាហ្សា ត្រូវបានឡោមព័ទ្ធ ឱ្យភៀសខ្លួនចេញទៅកាន់ភាគខាងត្បូងដោយថ្មើរជើង។
មានសំឡេងផ្ទុះខ្លាំងៗ ខណៈស្ត្រីនិងកុមារដើរតាមផ្លូវកាន់ដៃគ្នា និងកាន់របស់របររបស់ខ្លួន។ ពលរដ្ឋហ្កាហ្សាមួយចំនួន បានធ្វើដំណើរតាមរទេះសេះ ស្របពេលអ្នកផ្សេងទៀតធ្វើដំណើរតាមរថយន្តដឹកទំនិញ និងរថយន្តតូចៗ។

ពលរដ្ឋភៀសខ្លួនដោយបង្ខំរាប់ពាន់នាក់ រួមទាំងមនុស្សចាស់ កុមារ និងស្ត្រីមានផ្ទៃពោះ កំពុងធ្វើដំណើរទៅកាន់ភាគខាងត្បូងតំបន់ហ្កាហ្សា តាមច្រករបៀងជម្លៀសខណៈមានការវាយប្រហារតាមផ្លូវអាកាស និងថ្មើជើង របស់អ៊ីស្រាអែលកាន់តែខ្លាំង។
ដោយសារតែការខ្វះប្រេងឥន្ធនៈ ពួកគេបានត្រឹមតែដើរ ឬជិះរទេះសេះ ដោយដឹករបស់របរមានកំណត់ទៅជាមួយ។
នៅឯជ្រលងហ្កាហ្សា ស្ថិតនៅចំណុចកណ្ដាលនៃតំបន់រងការឡោមព័ទ្ធ អ្នកជម្លៀសម្នាក់បាននិយាយកាលពីថ្ងៃសុក្រថាលោកបានដើរចម្ងាយ ១៥ គីឡូម៉ែត្រដើម្បីមកដល់ទីនោះ។ ប្រពន្ធរបស់លោកដែលរំពឹងថានឹងសម្រាលកូនក្នុងពេលឆាប់ៗនេះ ក៏ត្រូវដើរដែរ។

ស្ថានការណ៍កាលពីយប់មិញតានតឹងខ្លាំងដល់កម្រិតធ្ងន់ធ្ងរបំផុត។ ការទម្លាក់គ្រាប់បែកបានដាក់គោលដៅលើសាលារៀន និងមន្ទីរពេទ្យ។ លោកធ្វើការឱ្យការិយាល័យក្រសួងសុខាភិបាលនៅមន្ទីរពេទ្យ។ កាលពីម្សិលមិញ កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ពេលលោកកំពុងធ្វើការនៅទីនោះ៕