ក្រុមមេដឹកនាំតំបន់ប៉ាស៊ីហ្វិក បានជំរុញឱ្យប្រឆាំងការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រហ្វូគូស៊ីម៉ា

2023/11/13 08:06:53 pm        302

សមូហភាពប៉ាស៊ីហ្វិកស្តីពីបញ្ហានុយក្លេអ៊ែរបានរិះគន់ជាថ្មីម្តងទៀតចំពោះការបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushima) ដែលរងការខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយអំពាវនាវឱ្យបណ្ដាមេដឹកនាំប៉ាស៊ីហ្វិកផ្អាក ឋានៈរបស់ប្រទេសជប៉ុនជាដៃគូសន្ទនាវេទិកាកោះប៉ាស៊ីហ្វិក (PIF) ។

សមូហភាពដែលមានសមាសភាពពីក្រុមសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងចលនានៅក្នុងតំបន់ប៉ាស៊ីហ្វិក បានចេញសេចក្តីថ្លែងការណ៍មួយក្នុងសប្តាហ៍នេះ ក្នុងអំឡុងកិច្ចប្រជុំមេដឹកនាំវេទិកាកោះប៉ាស៊ីហ្វិកលើកទី៥២ ដែលត្រូវបានប្រារព្ធឡើងនៅកោះខូក(Cook Islands)ប្រទេសណូវ៉ែលហ្សេឡង់។

សេចក្តីថ្លែងការណ៍បានថ្កោលទោសរដ្ឋាភិបាលជប៉ុន និងប្រតិបត្តិកររោងចក្រគឺក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ទេបកូ (TEPCO) ចំពោះការទទូចលើដំណើរការដែលមានកំហុស និងគ្រោះថ្នាក់នេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការរកឃើញនៃក្រុមអ្នកជំនាញវិទ្យាសាស្ត្រឯករាជ្យដែលត្រូវបានចាត់តាំងដោយវេទិកាប្រជុំកោះប៉ាស៊ីហ្វិកគឺមានភាពច្បាស់លាស់ ជាទិន្នន័យដែលបានផ្តល់មកទល់ពេលនេះ ដើម្បីគាំទ្រការអះអាងរបស់ប្រទេសជប៉ុនដែលថាទឹកសំណល់ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចគឺមានសុវត្ថិភាព មានភាពមិនស៊ីសង្វាក់គ្នា គ្មានសុទិដ្ឋិនិយម និងនៅឆ្ងាយពីភាពគួរឱ្យទុកចិត្ត ដោយបន្ថែមថា ប្រសិនបើរដ្ឋាភិបាលជប៉ុន និង ក្រុមហ៊ុនTEPCO ជឿថា ទឹកសំណល់វិទ្យុសកម្មមានសុវត្ថិភាព ពួកគេគួរតែត្រូវបានរៀបចំដើម្បីបញ្ចេញដោយសុវត្ថិភាពនៅក្នុងប្រទេសជប៉ុនលើដីគោក។

សមូហភាពនេះ ក៏បានប្រកាសដែរថា ការចាក់សំរាមបែបនេះទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺជាការរំលោភសិទ្ធិមនុស្សដោយផ្ទាល់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm