ក្រសួងពាណិជ្ជកម្ម ​នឹងដាក់​ដំណើរការ​ផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជួយ​SME​ក្នុងស្រុក​លក់​ផលិតផល​តាម​អន​ឡាញ

2021/06/10 06:37:43 pm        210

ភ្នំពេញ ​៖ ក្រសួងពាណិជ្ជកម្ម គ្រោង​ដាក់​ដំណើរការ​ផ្សារ​ប្រព័ន្ធ​អេឡិចត្រូនិក ​(Cambodia Trade) ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ក្នុង​គោលបំណង​ដើម្បី​ជួយ ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ដាក់​លក់​ផលិតផល​តាម​អន​ឡាញ​។

ក្រសួងពាណិជ្ជកម្ម សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ស្ដីពី​ការ​ចុះឈ្មោះ​ជាមុន​ក្នុង​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ CambodiaTrade ស្នើឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ដែល​មាន​បំណង​ចង់​លក់​ផលិតផល​នៅលើ​ទីផ្សារ​ ចុះឈ្មោះ​នៅក្នុង​ប្រព័ន្ធ​ជាមុន​។

CambodiaTrade គឺជា​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(e-commerce marketplace) ដែល​ប្រតិបត្តិការ​តាមរយៈ​គេហទំព័រ ​CambodiaTrade.com ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​ជួយ​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​ក្នុង​ការ​លក់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​ដល់​អតិថិជន​សក្ដានុពល​ទាំង​ក្នុងស្រុក ​និង​ទីផ្សារ​ក្រៅ​ស្រុក​។

ក្រសួង​ បញ្ជាក់ថា ផ្សារ​នេះ​ត្រូវ​បាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ (Enhanced Integrated Framework) ​ក្រោម​គម្រោង​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា​ (Go4eCAM) ​ដែល​មាន​គោលបំណង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យទទួល​បាន​អត្ថប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​។

បច្ចុប្បន្ននេះ ផ្សារ​ត្រូវបា​ន​បើក​សម្រាប់​ការចុះឈ្មោះ​ជាមុន​ទៅដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​មាន​បំណង​ចង់​លក់​ផលិតផល​នៅលើ​ទីផ្សារ​។

ក្រសួង​ បញ្ជាក់ថា​ បន្ថែមថា ដើម្បី​មាន​សិទ្ធិ​ប្រើប្រាស់​ផ្សារ​នេះ​បាន ​សហគ្រាស​ធុន​តូច ​និង​មធ្យម​ត្រូវតែ​បំពេញ​តាម​លក្ខន្តិកៈ​ដូចជា ១. ជា​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ឬ​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម ២. មាន​វិញ្ញាបនបត្រ​ពន្ធ​ប៉ាតង់ (Patent Certificate) និង​លេខ​អត្តសញ្ញាណ​សារពើពន្ធ (VAT Certificate) ​ដែលមាន​សុពលភាព និង ៣. លក់​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕


​អត្ថ​ប​ទ ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        162
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm