វិបត្តិមនុស្សធម៌កំពុងកើតមាន ខណៈទឹកជំនន់ធ្វើឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួនក្នុងប្រទេសសូម៉ាលី

2023/11/13 10:31:12 pm        91

ប្រជាជនរហូតដល់មួយលាននាក់ នៅក្នុងប្រទេសសូម៉ាលី កំពុងប្រឈមមុខនឹងផលប៉ះពាល់ដ៏អាក្រក់នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បង្កជាវិបត្តិមនុស្សធម៌នៅក្នុងប្រទេស ខណៈបាតុភូតអាកាសធាតុពិភពលោក អែល នីញ៉ូ បានបង្កមហន្តរាយនៅអាហ្វ្រិកខាងកើត។

ពលរដ្ឋដែលផ្លាស់ទីលំនៅ កំពុងជួបប្រទះនឹងបញ្ហាប្រឈមក្នុងការស្វែងរកទីជម្រកសមរម្យ ខណៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលបានខូចខាត ឬមិនគ្រប់គ្រាន់ កំពុងរារាំងដល់ការផ្តល់ជំនួយ និងការផ្គត់ផ្គង់សំខាន់ៗដោយទីភ្នាក់ងារជាតិ និងអន្តរជាតិ។

គ្រោះទឹកជំនន់នេះបានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសនៅតំបន់ស្នែងអាហ្រ្វិកមួយនេះ បានស៊ូទ្រាំនឹងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសូម៉ាលី ក៏ដោយ ទីក្រុងជាច្រើននៅតែត្រូវលិចទឹក។ ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមមនុស្សធម៌នៅតែបន្តក្នុងប្រទេសនេះ បើទោះបីជាមានឧបសគ្គដ៏តានតឹងផ្នែកភស្តុភារក៏ដោយ។

សូម៉ាលី មិនមែនជាប្រទេសតែមួយក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយបាតុភូតអាកាសធាតុពិភពលោកនេះ ដែលគេស្គាល់ថាជាព្រឹត្តិការណ៍អាកាសធាតុ អែល នីញ៉ូ នោះទេ។ ប្រទេសកេនយ៉ា និងអេត្យូពី ក៏បានរាយការណ៍ពីការស្លាប់ និងការផ្លាស់ទីលំនៅ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ផងដែរ។

អង្គការសហប្រជាជាតិនិយាយថា ខ្លួននឹងផ្តល់ជំនួយចំនួន ២៥លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមជំនួយសង្គ្រោះជីវិតសម្រាប់អ្នកដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm