យ៉ាងហោចណាស់មនុស្ស ៤០នាក់ត្រូវបានគេបារម្ភថា ជាប់នៅក្នុងផ្លូវរូងក្រោមដីដែលបានបាក់រលំ នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកានេះ នៅក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មួយកំណាត់នៃផ្លូវរូងក្រោមដីដែលកំពុងស្ថិតក្រោមការសាងសង់បានបាក់រលំ ហើយកម្មករបានជាប់នៅក្នុងនោះ។
យោងតាមបុគ្គលិកជួយសង្គ្រោះបាននិយាយថា កម្មករដែលជាប់ទាំងអស់ត្រូវបានគេរាយការណ៍ថាមានសុវត្ថិភាព ហើយការផ្គត់ផ្គង់ជាមូលដ្ឋានដូចជាអុកស៊ីសែន អាហារ និងទឹក កំពុងត្រូវបានផ្តល់ទៅឱ្យពួកគេ។
ប្រតិបត្តិការជួយសង្គ្រោះ កំពុងធ្វើឡើង ប៉ុន្តែបានប្រឈមមុខបញ្ហាជាច្រើន ដោយសារការធ្លាក់កម្ទេចកម្ទីចេញពីផ្នែកនៃផ្លូវរូងក្រោមដី។
រីឯមូលហេតុនៃការបាក់រលំផ្លូវរូងក្រោមដីនេះ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយ។