
ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិអាមេរិកចំនួន៩នាក់ និងអ្នកកាន់កាតបៃតងម្នាក់ នៅតែមិនទាន់បានរាប់បញ្ចូលក្នុងបញ្ជី បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។
នៅក្នុងបទសម្ភាសន៍មួយអំពី«រដ្ឋនៃសហភាព»របស់ទូរទស្សន៍CNN លោក Sullivan បាននិយាយថាមន្ត្រីសហរដ្ឋអាមេរិក មិនដឹងថាតើមនុស្សទាំង១០នាក់នោះ នៅមានជីវិតឬអត់នោះទេ ប៉ុន្តែ«ការចរចាយ៉ាងសកម្ម និងខ្លាំងក្លា កំពុងដំណើរការ ដើម្បីធានាការដោះលែងចំណាប់ថ្នូរទាំងអស់។
លោក Sullivan បានថ្លែងប្រាប់អ្នកសារព័ត៌មានCNN អ្នកស្រី Dana Bashថា៖«បច្ចុប្បន្ន យើងមានជនជាតិអាមេរិក៩នាក់ ដែលបាត់ខ្លួន និងអ្នកកាន់កាតបៃតងម្នាក់ ក៏បានបាត់ខ្លួន។ យើងមិនដឹងពីស្ថានភាពថាតើពួកគេ នៅមានជីវិត ឬថាតើពួកគេ បានស្លាប់ទេ — ប៉ុន្តែយើងកំពុងស្វែងរកការសង្គ្រោះដោយសុវត្ថិភាពនូវ បុគ្គលទាំងនោះ»។
លោកបានបន្ថែមថា៖«យើងកំពុងរក្សាទំនទំនងជិតស្និទ្ធជាមួយគ្រួសាររបស់ពួកគេ។ តាមពិតទៅ ខ្ញុំនឹងជួបជាមួយគ្រួសារចំណាប់ថ្នូរអាមេរិក នៅសប្តាហ៍នេះ»។