អង្គការសមូហភាព អំពាវនាវឱ្យមេដឹកនាំតំបន់ប៉ាស៊ីហ្វិកប្រឆាំងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ Fukushima

2023/11/14 12:10:39 am        43

អង្គការសមូហភាពតំបន់ប៉ាស៊ីហ្វិកទទួលបន្ទុបញ្ហានុយក្លេអ៊ែរ បានរិះគន់ជាថ្មីម្តងទៀតចំពោះការបង្ហូរទឹកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលរងការបំផ្លាញចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយអំពាវនាវឱ្យមេដឹកនាំតំបន់ប៉ាស៊ីហ្វិក ផ្អាកឋានៈប្រទេសជប៉ុនជាដៃគូសន្ទនាវេទិកាកោះតំបន់ប៉ាស៊ីហ្វិក (PIF) ។ អង្គការសមូហភាព ដែលប្រមូលក្រុមសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងចលនានៅក្នុងតំបន់ប៉ាស៊ីហ្វិក បានចេញសេចក្តីថ្លែងការណ៍មួយក្នុងអំឡុងពេលកិច្ចប្រជុំមេដឹកនាំវេទិកាកោះតំបន់ប៉ាស៊ីហ្វិកលើកទី ៥២ ត្រូវបានធ្វើឡើងនៅកោះCook។

សេចក្តីថ្លែងការណ៍ បានថ្កោលទោសរដ្ឋាភិបាលជប៉ុន និងប្រតិបត្តិកររោងចក្រគឺក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ចំពោះការទទូចលើដំណើរការដែលមានកំហុស និងគ្រោះថ្នាក់នេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា ការរកឃើញរបស់ក្រុមឯករាជ្យនៃអ្នកជំនាញវិទ្យាសាស្ត្រ ដែលត្រូវបានចាត់តាំងដោយវេទិកាកោះតំបន់ប៉ាស៊ីហ្វិកគឺមានភាពច្បាស់លាស់ ទិន្នន័យដែលបានផ្តល់មកដល់ពេលនេះដើម្បីគាំទ្រការអះអាងរបស់ប្រទេសជប៉ុនដែលថាទឹកសំណល់ ត្រូវបានធ្វើប្រព្រឹត្តិកម្មគឺមានសុវត្ថិភាព ដែលមានភាពមិនស៊ីសង្វាក់គ្នា មិនសមហេតុផល ហើយដូច្នេះនៅឆ្ងាយពីការគួរឱ្យទុកចិត្ត។

អង្គការសមូហភាពក៏បានប្រកាសដែរថា ការបញ្ចេញទឹកបែបនេះទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺជាការរំលោភសិទ្ធិមនុស្សដោយផ្ទាល់។ ក្រៅពីការបំពានច្បាប់អន្តរជាតិដ៏គឃ្លើន អង្គការសមូហភាពបាននិយាយថា អាកប្បកិរិយា និងការដោះស្រាយរបស់ប្រទេសជប៉ុនលើបញ្ហានេះគឺជាការមើលងាយដល់អធិបតេយ្យភាពរបស់រដ្ឋតំបន់ប៉ាស៊ីហ្វិក និងការមិនក្លាយជាដៃគូសន្ទនារបស់វេទិកាកោះតំបន់ប៉ាស៊ីហ្វិក (PIF)។ ដោយបង្កើតឡើងក្នុងឆ្នាំ ១៩៧១ វេទិកាកោះតំបន់ប៉ាស៊ីហ្វិក (PIF) គឺជាអង្គការគោលនយោបាយសេដ្ឋកិច្ច និងនយោបាយឈានមុខក្នុងតំបន់ដែលមានសមាជិកចំនួន ១៨ប្រទេស ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm