សម្តេចប៉ាប Francis អំពាវនាវឲ្យមានជំនួយបន្ថែមទៀតចូលទៅកាន់តំបន់ហ្គាហ្សា និងដោះលែងចំណាប់ថ្នូរ

2023/11/14 12:12:57 am        30

កាលពីថ្ងៃអាទិត្យម្សិលមិញ សម្តេចប៉ាប Francis បានអំពាវនាវឲ្យអ្នករងរបួសនៅតំបន់ហ្គាហ្សា ត្រូវតែនាំយកទៅព្យាបាលបន្ទាន់ ហើយការការពារជនស៊ីវិល ត្រូវតែធានាឲ្យបាន ជាមួយនឹងជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់តំបន់ហ្គាហ្សាស្រ្ទីប ក៏ដូចជាដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ដោយក្រុមជីវពលហាម៉ាស់ ។

សម្តេចប៉ាប Francis មានព្រះបន្ទូលថា ជារៀងរាល់ថ្ងៃ ចិត្តគំនិតរបស់ព្រះអង្គផ្តោតលើស្ថានភាពធ្ងន់ធ្ងរនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ ព្រះអង្គនៅជិតអ្នកដែលរងការឈឺចាប់ទាំងអស់នោះ ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ ព្រះអង្គសូមឱបពួកគេក្នុងពេលវេលាដ៏ងងឹតសូន្យឈឹងបែបនេះ ។

ព្រះអង្គបន្តថា ព្រះអង្គសូមប្រទានពរដល់ពួកគេ ។ បើសិនជាអាវុធមិនឈប់ទេនោះ ពួកគេនឹងគ្មានសន្តិភាពនោះឡើយ ហើយជម្លោះមិនត្រូវកាន់តែរីកធំបែបនេះទេ ។ ល្មមគ្រប់គ្រាន់ហើយ បងប្អូនល្មមគ្រប់គ្រាន់ហើយ ។ អាចឲ្យអ្នករងរបួសនៅតំបន់ហ្គាហ្សា ទទួលបានការជួយជាបន្ទាន់បានអត់ ។ ជនស៊ីវិលគួរតែត្រូវបានការពារ ហើយជំនួយមនុស្សធម៌កាន់តែច្រើន គួរតែចែកចាយដល់មនុស្សដែលរងគ្រោះទាំងអស់នោះ ។

ក្រោយពិធីអធិស្ឋានប្រចាំសប្តាហ៍ Angelus Prayer នៅវិមានចតុរង្គ St. Peter សម្តេចប៉ាប Francis បានអំពាវនាវផងដែរដល់ក្រុមមេដឹកនាំស៊ូដង់ និងសហគមន៍អន្តរជាតិ ត្រូវបញ្ចប់អំពើហិង្សានៅស៊ូដង់ ស្របពេលដែលវិបត្តិមនុស្សធម៌នៅក្នុងប្រទេសមួយនេះ កាន់តែធ្ងន់ធ្ងរខ្លាំង ហើយអំពើហិង្សាកុលសម្ព័ន្ធ បានកើនឡើងនៅតំបន់ភាគខាងលិច Darfur ។

សង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ក្រោយភាពតានតឹងអស់រយៈពេលច្រើនសប្តាហ៍ រវាងភាគីទាំង ២ជុំវិញផែនការរួមបញ្ចូលកងកម្លាំង ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរពីរបបយោធា ទៅជាលទ្ធិប្រជាធិបតេយ្យស៊ីវិល ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        10
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm