ប្រធានគណបក្សឯកភាពជាតិខ្មែរគាំទ្រនាយករដ្ឋមន្រ្តី ចំពោះការមិនបញ្ចុះតម្លៃទិដ្ឋាការដល់ភ្ញៀវបរទេសដែលចង់មកកម្ពុជា

2023/11/14 01:32:04 am        192

ភ្នំពេញ ៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានប្រកាសគាំទ្រ និងឯកភាពទាំងស្រុងចំពោះការ លើកឡើងរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រកាសបដិសេធមិនបញ្ចុះ តម្លៃ និងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរណ៍បរទេសដែលចង់មកលេងនៅកម្ពុជា។

ប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក អ៊ុន ជឹម បានលើកឡើងថា លោកបានតាមដាន និងស្តាប់អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកមិញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅវិមានសន្តិភាពនោះ ដោយយកចិត្តទុកដាក់បំផុត។ លោកបានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់សម្តេចមហាបវរធិបតី ហើយលោកអ៊ុន ជឹម ក៏មិនយល់ស្របចំពោះការស្នើសុំពីវិស័យឯកជនមួយចំនួនដែលបានស្នើឲ្យរាជរដ្ឋាភិបាលលើកលែងទិដ្ឋាការចំពោះបរទេសនោះដែរ។ 

 ប្រធានគណបក្សឯកភាពជាតិខ្មែររូបនេះបានបញ្ជាក់ថា« ដូចអ្វីដែលនាយករដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះដែរថាតម្លៃនៃការផ្តល់ទិដ្ឋាការមិនមែនជារបាំងរារាំងដល់បរទេសដែលចង់មកកម្ពុជានោះទេ សំខាន់បំផុតនោះគឺសេវាកម្មសាធារណៈ និងសុវត្ថិភាពរបស់ពួកគេទៅវិញទេ ហើយតម្លៃទិដ្ឋា ការសម្រាប់ភ្ញៀវបរទេសក៏មិនថ្លៃដែរ។ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់គប្បីពង្រឹងនូវវិជ្ជាជីវៈ និងការទទួលបដិសណ្ឋារកិច្ចវាល្អជាជាងចំពោះការលើកលែងទិដ្ឋាការ»។

ជាមួយគ្នានោះដែរលោក អ៊ុន ជឹម ក៏បានរិះគន់សេវាកម្មនៅតាមព្រលានយន្ត តាមសណ្ឋាគារ និងសេវាកម្មដឹកជញ្ជូនចំនួនផងដែរ ជាពិសេសវិស័យចរាចរតាមដងផ្លូវ ថាហាក់បីដូចជាមិនសូវល្អ ដែលរូបភាពទាំងនោះហើយបានធ្វើឲ្យភ្ញៀវមិនសូវសប្បាយចិត្ត។យ៉ាងណាក៏ដោយលោកអ៊ុន ជឹម ក៏បានគាំទ្រផងដែរចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តីថា អ្វីដែលកម្ពុជាត្រូវរួមគ្នាធ្វើនាពេលនេះ គឺក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងកែលម្អរនីតិវិធីសម្រួល និងធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ ដើម្បីឲ្យទេសចរណ៍មកកម្ពុជាមានភាពកក់ក្តៅរីករាយ ទាំងពេលមកដល់ពេលស្នាក់នៅ និង ពេលត្រឡប់ទៅវិញជាដើម៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm