Djokovic ឈ្នះ Berrettini ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ French Open តែ​អ្នកគាំទ្រ​ចេញ​មុន​ដោយ​សារ​បម្រាម​គោចរ​

2021/06/10 07:07:05 pm        101

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic បាន​រំកិល​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Grand Slam, French Open ក្រោយ​ជ័យជំនះ​លើ​កីឡាករ​អ៊ីតាលី Matteo Berrettini ការប្រកួត​ដែល​ចំណាយពេល​យូរ​ផុត​ម៉ោង ១១យប់​ធ្វើអោយ​អ្នកគាំទ្រ​ចាកចេញ​មុន​ដោយសារ​បម្រាម​គោចរ​។

​​កីឡាករ​ស៊ែ​ប Novak Djokovic បាន​យកឈ្នះ​ពីរ​សិត​ដំបូង ៦-៣ និង ៦-២ មុនពេល​ដែល Berrettini យកឈ្នះសិត​ទី​បី​វិញ ៧-៦(៧-៥) ខណៈ​អ្នកគាំទ្រ ៥ពាន់​នាក់​ចាប់ផ្តើម​បន្លឺសំលេង​រអ៊ូរទាំ​ ដោយសារ​មិនអាច​មើល​អោយ​ចប់​ការប្រកួត​បាន​។ ​​ក្រោយ​សិត​ទី​បី​អ្នកគាំទ្រ​ក៏បាន​ចាក​ចេញពី​កីឡដ្ឋាន​អស់ ស្រប​ពេលដែល Novak Djokovic យកឈ្នះ​សិត​ទី៤ ៧-៥ ការប្រកួត​ក្រោម​សំលេង​ស៊ី​រ៉ែ​ន​នៃ​បម្រាម​គោចរ​ពេលយប់ ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ កីឡាករ​វ័យ ៣៤ឆ្នាំ Djokovic នឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ដោយ​ជួប​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal ដែលជា​ជើងឯក Roland Garros នេះ ១៣លើក​។

​​មុន​ការប្រកួត​របស់ Djokovic ម្សិលមិញ Rafael Nadal បាន​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Diego Schwartzman ៦-៣, ៤-៦, ៦-៤ និង ៦-០ ក្រោម​ក្រសែភ្នែក​ទស្សនិកជន ៥ពាន់​នាក់​។ ដូច្នេះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​គឺ Novak Djokovic ជួប Rafael Nadal ខណៈ Stefanos Tsitsipas ជួប Alexander Zverev៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm