សហរដ្ឋអាមេរិកបានបញ្ចេញវីដេអូនៃការវាយប្រហារតាមអាកាសលើកន្លែងស្ដុកអាវុធមួយកន្លែង ក្នុងខេត្ដម៉ាយស៊ូលុន (Maysulun)ក្នុងប្រទេសស៊ីរី កាលពីពុធកន្លងទៅនេះ។
យោធាអាមេរិកបានធ្វើការវាយប្រហារមួយចំនួនក្នុងប្រទេសស៊ីរី កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងហោចណាស់៤០លើក លើកងទ័ពអាមេរិក និងកងទ័ពចម្រុះក្នុងប្រទេសអ៊ីរ៉ាក់ដោយកងកម្លាំងដែលគាំទ្រដោយស៊ីរី និងអ៊ីរ៉ង់ ខណៈដែលភាពតានតឹងក្នុងតំបន់កំពុងតែកើនឡើងជុំវិញសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ ទាហានអាមេរិកយ៉ាងហោចណាស់ ៤៥នាក់ បានរងរបួសផ្នែកខួក្បាលឬ របួសស្រាល។
រដ្ឋមន្រ្ដីការពារជាតិអាមេរិក លោកឡយ អូស្ទីណ (Lloyd Austin) បាននិយាយថា ការវាយប្រហារតាមអាកាស ក្នុងប្រទេសស៊ីរីបានដាក់គោលដៅទៅរកហេដ្ឋារចនាសម្ព័នដែលប្រើប្រាស់ដោយអង្គភាពឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ និងក្រុមដែលពាក់ព័ន្ធ។
សហរដ្ឋអាមេរិក មានកងទ័ព៩០០នាក់ក្នុងប្រទេសស៊ីរី និង២.៥០០នាក់ ក្នុងប្រទេសអ៊ីរ៉ាក់ជិតខាង ដើម្បីផ្ដល់ការណែនាំ និងជួយ កងទ័ពក្នុងស្រុកក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការងើបឡើងវិញនៃរដ្ឋអ៊ីស្លាម ដែលបានកាន់កាប់មួយភាគធំនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៤ ប៉ុន្ដែក្រោយមកត្រូវទទួលបរាជ័យនៅពេលក្រោយមក។