ក្រុមប្រដាប់អាវុធហាម៉ាសត្រៀមដោះលែងចំណាប់ខ្មាំង ៧០ នាក់ជាថ្នូរនឹងបទឈប់បាញ់ រយៈពេល ៥ ថ្ងៃ

2023/11/14 05:16:36 pm        309

ស្លាបប្រដាប់អាវុធ នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ ១៣ វិច្ឆិកាថា ពួកគេបានប្រាប់ក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតា ថាក្រុម​នេះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុងការដោះលែងស្ត្រី និងកុមាររហូតដល់ ៧០ នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​តំបន់​ហ្កាហ្សាជា​ថ្នូរនឹងបទឈប់បាញ់រយៈពេល៥ថ្ងៃ។   

លោក អាប៊ូ អ៊ូបៃដា(Abu Ubaida)អ្នកនាំពាក្យ កងវរសេនាតូច អាល់កាសាម (Alqassam Brigades)​ របស់ក្រុមហាម៉ាស បាននិយាយ​នៅ​ក្នុង​ខ្សែ​អាត់សំឡេង​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម Telegram របស់ក្រុមនេះ ថា បទឈប់បាញ់ គួរតែរួម​បញ្ចូល​បទ​ឈប់​បាញ់​ពេញ​លេញ និងអនុញ្ញាតឱ្យផ្តល់ជំនួយ និងការ​សង្គ្រោះ​មនុស្ស​ធម៌​នៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​តំបន់​ហ្កាហ្សាស្ទ្រីប​។

លោក​បានចោទប្រកាន់អ៊ីស្រាអែលពីបទ ពន្យារពេល និងគេចវេះ ការដោះដូរកិច្ចព្រមព្រៀងនេះ។

អ៊ីស្រាអែល​បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនកាលពីខែមុន ដើម្បីកម្ទេចក្រុមហាម៉ាស ជា​ក្រុម​សកម្ម​​ប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ក្រុម​ហាម៉ាស់​បាន​វាយ​លុក​ឆ្លង​កាត់​ភាគខាងត្បូងអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិល។ យោង​តាម​ចំនួន​សរុប​របស់​ប្រទេស​អ៊ីស្រាអែល មនុស្សប្រហែល ១.២០០ នាក់បានស្លាប់ និង ២៤០ នាក់ត្រូវ​បាន​ចាប់​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា ជាចំណាប់ថ្នូរ។

យោង​តាមការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស​នៅ​ក្នុង​តំបន់​រង​ការឡោមព័ទ្ធដោយអ៊ីស្រាអែល ចំនួន​អ្នក​ស្លាប់​សរុប​នៅ​តំបន់​ហ្កាហ្សាស្ទ្រីប​បាន​កើន​ឡើង​ដល់​ ១១.២៤០នាក់ គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ។ យោង​តាម​អ្នក​នាំពាក្យ​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចំនួនអ្នកស្លាប់ចាប់តាំងពីថ្ងៃទី៧ ខែតុលា រួមមានកុមារចំនួន ៤.៦៣០​នាក់​ និង​ស្ត្រី​ចំនួន ៣.១៣០នាក់ ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm