យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានរកឃើញសញ្ញាលាក់ទុកចំណាប់ថ្នូរ ត្រូវបានឃុំខ្លួនក្នុងមន្ទីរពេទ្យហ្កាហ្សា

2023/11/14 05:28:54 pm        253

យោធាអ៊ីស្រាអែលបានចែករំលែកវីដេអូ និងរូបថតកាលពីថ្ងៃចន្ទ ១៣ វិច្ឆិកា ដែល​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​និយាយថា​ជា​អាវុធ​ដែល​ក្រុម​ហាម៉ាស​រក្សា​ទុក​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​នៃ​មន្ទីរពេទ្យ​កុមារ​ក្នុង​តំបន់​ហ្កាហ្សា ជាទីដែលខ្លួនបាននិយាយថា ចំណាប់ថ្នូរទំនងជាត្រូវបានឃុំខ្លួននៅទីនោះ។

អ្នក​នាំពាក្យយោធាឧត្តមនាវីទោ ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយថា កង​ទ័ព​បាន​រក​ឃើញមជ្ឈមណ្ឌលបញ្ជាមួយដែលមានគ្រឿងសព្វាវុធ រួមមានគ្រាប់បែកដៃ អាវកាក់​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត និងគ្រឿងផ្ទុះផ្សេងទៀតដែលស្តុកទុកដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅ​ក្នុង​បន្ទប់ក្រោមដីនៃមន្ទីរពេទ្យរ៉ានទីស៊ី (Rantissi) ជា​មន្ទីរពេទ្យកុមារ​ដែល​មាន​ឯក​ទេស​ព្យាបាល​អ្នកជំងឺមហារីក។  

លោកបានបង្ហាញវីដេអូនូវអ្វីដែលមើលទៅដូចជាកន្លែងរស់នៅជាមូលដ្ឋាន រួមទាំងផ្ទះបាយ​តូច​មួយ​ ក៏ដូចជាផ្លូវរូងក្រោមដីនៅក្បែរនោះ ដែលលោកបាននិយាយថា ឆ្ពោះ​ទៅ​ដល់​ផ្ទះ​របស់​មេទ័ព​ជើង​ទឹក​ជាន់ខ្ពស់ក្រុមហាម៉ាស។

សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យចំពោះទីតាំង ឬកាលបរិច្ឆេទ​ដែល​វីដេអូ​នេះ​ត្រូវ​បាន​ថតនោះទេ។ 

ក្រុមហាម៉ាស និងអាជ្ញាធរមន្ទីរពេទ្យនៅតំបន់ហ្កាហ្សាបានបដិសេធថាមូលដ្ឋានសុខភាព មិនត្រូវបាន​ប្រើប្រាស់តាមរបៀបនេះទេ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហាម៉ាស លើ​សេចក្តី​ថ្លែងការណ៍ចុងក្រោយរបស់អ៊ីស្រាអែលនោះទេ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm