សម្តេចធិបតីផ្តាំផ្ញើដល់យុវជនខិតខំយកចិត្តទុកាក់រៀនជំនាញវិជ្ជាជីវៈឱ្យបានល្អ ចេះឱ្យប្រាកដ

2023/11/14 05:40:27 pm        539

សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តាំផ្ញើទៅកាន់យុវជន ជាពិសេស​យុវជន​ម​ក​ពីគ្រួសារក្រីក្រ និងរងហានិភ័យថា ជំនាញអ្វីក៏ល្អដែរឱ្យតែចេះពិតប្រាកដ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់​ឱ្យអនុវត្តន៍ ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរ ក្នុងវិស័យការងារ ដោយ កម្មវិធី​នយោបាយ​ទាំង​ពីររួមមាន៖ ១៖ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក​សមាជិក​បេឡាជាតិ​របប​សន្តិសុខ​សង្គម​, ​២៖ កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពី គ្រួសារ ក្រីក្រ និង​គ្រួសារ​ងាយរងគ្រោះ នៅសណ្ឋាគារសុខានាព្រឹកថ្ងៃទី១៤វិច្ឆិកានេះ។

 សម្តេច​ធិបតីបានជំរុញការផ្សព្វផ្សាយឱ្យយុវជនកាន់តែយល់ ពីឱកាស​ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសសម្រា​ប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងរងហានិភ័យ ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់យុវជន ត្រូវយកចិត្តទុកដាក់ ក្នុង​ការ​សិក្សា​រៀន​សូត្រ​ លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​ដាក់​ចេញ​នា​ពេលនេះ ពីព្រោះរាជរដ្ឋាភិបាលបានត្រឹមជួយបណ្ដុះបណ្ដាល ប៉ុន្តែមិន​អាច​នៅ​ជាមួយ​យុវជន​រហូតនោះ​ទេ ដូច្នេះយុវជន ត្រូវខិតខំជួយខ្លួនឯងលើការរៀនសូត្រជំនាញវិជ្ជាជីវៈ បច្ចេក​ទេស​នេះ​ឱ្យបានចេះពិតប្រាកដនេះ៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm