ក្រុមមន្ត្រីម៉ិកស៊ិក ឃាត់ខ្លួនក្រុមជនអន្តោប្រវេសន៍រាប់រយនាក់នៅចំណតរថយន្តក្រុងរដ្ឋធានី

2023/11/14 05:44:04 pm        460

ក្រុមអាជ្ញាធរអន្តោប្រវេសន៍ម៉ិកស៊ិក បាននិយាយកាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ថា ពួក​គេបាន​ឃាត់​ខ្លួន​ជនអន្តោប្រវេសន៍ចំនួន ២៤៦នាក់ ពីជុំវិញចំណត​រថយន្ត​ក្រុង​ដ៏​សំខាន់​មួយ​នៅ​ភាគ​ខាង​ជើង នៃ​រដ្ឋធានី រួមទាំងកុមារជាង ៥០នាក់ ដែលត្រូវបាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​មើល​ថែ​នៃ​សេវា​សង្គម។

ប្រទេសម៉ិកស៊ិក បានមើលឃើញ​កំណើន​មនុស្ស​ដែល​កំពុង​ព្យាយាម​ឆ្លង​កាត់​ប្រទេស​តាម​ផ្លូវ​នានា​ទៅ​កាន់ព្រំដែនសហរដ្ឋអាមេរិក ជាមួយនឹងចំនួន​ជន​អន្តោ​ប្រវេសន៍​ដ៏​ច្រើន​លើស​លប់​ដែល​ត្រូវ​បាន​ចាប់ខ្លួនដោយក្រុមអាជ្ញាធរសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ខណៈមនុស្ស​ជា​ច្រើន​បាន​ភៀស​ខ្លួន​ចេញពីស្ថានភាពសេដ្ឋកិច្ចដែលអស់សង្ឃឹម ឬអំពើហិង្សានៅក្នុងប្រទេសរបស់ពួកគេ។

យោង​តាមទីភ្នាក់ងារអន្តោប្រវេសន៍ម៉ិកស៊ិក INM បានឲ្យដឹងថា ជនអន្តោ​ប្រវេសន៍​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះមកពីអាមេរិកកណ្តាល វ៉េណេស៊ុយអេឡា និងហៃទីជាដើម អំឡុងពេល​ត្រួត​ពិនិត្យ​អន្តោ​ប្រវេសន៍​ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ តាមសំណើរបស់ក្រុមអាជ្ញាធរមូលដ្ឋាន។

ខណៈ​ពេលដែលមនុស្សពេញវ័យត្រូវបានផ្ទេរទៅការិយាល័យអន្តោប្រវេសន៍ ជនអន្តោ​ប្រវេសន៍​ជា​គ្រួសារ​ត្រូវ​បានដាក់ឱ្យស្ថិតនៅក្រោមការមើលថែរបស់ទីភ្នាក់ងារកុមារ និងសេវា​សុខុមាលភាព​គ្រួសារ​។

ចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ ក៏បានធ្វើដំណើរឆ្លងកាត់ព្រៃ ដារៀន ដ៏គ្រោះ​ថ្នាក់​ដែល​ខណ្ឌ​ប្រទេស​ប៉ាណាម៉ា ពីទ្វីបអាមេរិកខាងត្បូង ក្នុងឆ្នាំនេះ ដោយភាគច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បីស្វែងរកឱកាសសម្រាប់ជីវិតល្អប្រសើរជាងនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm