សហភាពអឺរ៉ុប៖ ជនស៊ីវិលប្រហែល ១០០ នាក់ត្រូវគេរាយការណ៍ថា​បាន​ស្លាប់ក្នុងការសម្លាប់រង្គាល​តាមភូមិនៅ ប៊ួរគីណា ហ្វាសូ

2023/11/14 05:55:56 pm        369

សេវាការទូតរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា ជនស៊ីវិលប្រហែល ១០០ នាក់ត្រូវ​បាន​គេរាយការណ៍ថាបានស្លាប់ក្នុងអំឡុងការសម្លាប់រង្គាលនៅលើភូមិមួយក្នុងប្រទេសប៊ួរីណា ហ្វាសូ ( Burkina Faso) ស្ថិតនៅអាហ្វ្រិកខាងលិច។

វិធានការ​ខាងក្រៅរបស់សហភាពអឺរ៉ុប (EEAS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជន​ស៊ីវិលជិតមួយរយនាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបាន​គេរាយការណ៍​ថាត្រូ​វ​បាន​សម្លាប់​នៅ​ក្នុង​កា​​រសម្លាប់រង្គាលមួយនៅក្នុងភូមិ ហ្សាអ៊ុង ហ្គោ (Zaongo) ក្នុង​តំបន់​កណ្តាល​ភាគ​ខាង​ជើង​ នៃប្រទេសប៊ួរគីណា ហ្វាសូ ។

ការវាយប្រហារនេះត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប ដោយ​បាន​អំពាវនាវដល់អាជ្ញាធរអន្តរកាលឱ្យបកស្រាយចំពោះស្ថានភាពនេះ នៅពី​ក្រោយ​ការ​សម្លាប់​រង្គាល ដើម្បីកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវ។ 

បច្ចុប្បន្នប្រទេសបួរគីណា ហ្វាសូ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា បន្ទាប់ពីរបប​យោធា​បាន​ធ្វើ​រដ្ឋប្រហារជោគជ័យកាលពីខែកក្កដា ឆ្នាំ ២០២២។ ចាប់តាំង​ពីការ​កាន់​កាប់​ដោយ​យោធា​មករបបសឹកមួយនេះ បានផ្តល់អាទិភាពដល់ផ្នែក សន្តិសុខ ប៉ុន្តែបាន​ព្យាយាម​ទប់ទល់​ចលនា​របស់​ក្រុមអ៊ីស្លាមដែលការវាយប្រហាររបស់ក្រុមនេះ បានបណ្តាល​ឱ្យ​មាន​ជន​ស៊ីវិល​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅឆ្នាំនេះ។    

កាលពីដើមខែមេសា ក្រុមអាជ្ញាធ​រ​បាន​ស្តី​បន្ទោស​ពួក​ភេរវករ​ចំពោះ​ការ​សម្លាប់​មនុស្សយ៉ា​ង​ហោច​ណាស់ ៤៤ នាក់នៅ​ក្នុងការវាយ​ប្រហារ​ដាច់​ដោយ​ឡែក​ពី​គ្នា​លើ​ភូមិ​នានានៅ​ភាគ​ខាង​ជើង​ប្រទេសប៊ួរគីណា ហ្វាសូ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm