ក្រុមអ្នកតវ៉ាជាង២០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងអគារមួយ ជាទីតាំងស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃចន្ទ។

អ្នកដែលត្រូវបានចាប់ខ្លួន គឺជាផ្នែកនៃការតវ៉ាមួយ មានចំនួនអ្នកចូលរួមរាប់រយនាក់ មកប្រមូលផ្តុំគ្នានៅខាងក្រៅអគារ Accenture Tower ក្នុងទីប្រជុំជនទីក្រុង Chicago ជាអគារមួយដែលផ្តល់ទីតាំងសម្រាប់ស្ថានកុងស៊ុលអ៊ីស្រាអែលនៅជាន់កប់ពពក។

យោងតាមសារព័ត៌មាន ABC News បានឲ្យដឹងថា ក្រុមអ្នកតវ៉ា កំពុងអំពាវនាវដល់ប្រទេសអ៊ីស្រាអែល បញ្ចប់ការឈ្លានពានតាមដីគោក នៅតំបន់ហ្កាហ្សា និងព្រមព្រៀងឲ្យមានបទឈប់បាញ់។
យោងាតមការរាយការរបស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អ្នកតវ៉ាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមករារាំងនៅជណ្តើរយន្តក្នុងអគារ ជាទីតាំងមជ្ឈមណ្ឌលដឹកជញ្ជូន Ogilvie Transportation Center ។