អាស៊ាន​-​ចិន ប្ដេជ្ញា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត

2021/06/10 07:57:16 pm        325

ភ្នំពេញ ៖ ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៦ ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៧ និង​ថ្ងៃទី​៨ ​ខែមិថុនា នេះ នៅ​ទីក្រុង​ឆុង​ឈី​ង ប្រទេស​ចិន​។ ជំនួបនេះ​ បាន​បង្កើតឡើង​នូវ​ការ​ប្ដេជ្ញា​បន្ថែមទៀត ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន​-​ចិន ​ឱ្យ​កាន់តែ​ល្អ ប្រសើរឡើង​ថែមទៀត​។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ ដែល​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស មេគង្គ​-​ឡាន​ឆាង លើក​ទី​៦ ​នៅក្នុង​ប្រទេស​ចិន បានឱ្យដឹងថា ​រដ្ឋមន្ត្រីការបរទេស​ចិន ឯកឧត្តម Wang Yi បាន​សន្យាថា​ នឹង​គាំទ្រ​ដល់​ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​ (ACRF) ខណៈ ពាណិជ្ជកម្ម រវាង​ចិន និង​អាស៊ាន បាន​កើនឡើង​ពី​ចំនួន​តិច​ជាង​៨​ពាន់​លាន​ដុល្លារ​ ទៅ​ជាង​៦៨៤​ពាន់​ លាន​ដុល្លារ ហើយ​ភាគី​ទាំងពីរ ក៏បាន​ផ្លាស់ប្ដូរ​កម្មករ​ជាង​៦​ម៉ឺន​៥​ពាន់​នាក់​ ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុង ក្រោយនេះ​។

ក្នុងអំឡុង​ចូលរួម​កិច្ចប្រជុំ​នេះ ឯកឧត្ដម ប្រាក់ សុខុន ក៏បាន​ជួប​ពិភាក្សា​គ្នា​ដាច់ដោយឡែក​ជាមួយ ប្រមុខ​ការទូត​ចិន ថៃ និង​វៀតណាម ដោយ​ក្នុង​កិច្ច​ជំនួប​នោះ ​បាន​សន្យា​បន្ត​ពង្រឹង​កិច្ច សហប្រតិបត្តិការ ​ទ្វេភាគី​ជាមួយគ្នា ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ និង​រួមគ្នា​បន្ត​ទប់ស្កាត់​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩ ដែល​ប្រទេស​ផង​ខ្លួន ​កំពុង​កើតឡើង ​នាពេល​បច្ចុប្បន្ននេះ​។

កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ត្រូវ​បាន​ធ្វើឡើង ​ក៏​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣០ ​នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​ចិន​។

ជំនួប​ទ្វេភាគី រវាង​ឯកឧត្តម ប្រាក់ សុខុន និង​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ​បាន ផ្លាស់ប្ដូរ​ទស្សនៈ ​ស្ដីពី​ការលើកតម្កើង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន​។ ភាគី​ទាំងពីរ បាន វាយតម្លៃ​ខ្ពស់​«​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន និង ​បានបញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង ​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ចំណងមិត្តភាព​ដូច ​ដែកថែប ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បន្ថែមទៀត​» ៕

​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm