លោក Zelenskyy ជំរុញឱ្យអ៊ុយក្រែនត្រៀមទប់ទល់ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធ

2023/11/14 08:32:40 pm        375

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានថា រុស្ស៊ីអាចនឹងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន នៅមុនពេលរដូវរងាខ្លាំងរបស់ខ្លួន។

លោក Zelenskyy និយាយនៅក្នុងសុន្ទរកថាតាមវីដេអូ ដែលបានចេញផ្សាយថា រុស្ស៊ីអាចនឹងបង្កើនចំនួនយានដ្រូន ឬការវាយប្រហារដោយមីស៊ីលមកលើហេដ្ឋារចនាសម្ព័ន្ធរនៅអ៊ុយក្រែន។ បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់អ៊ុយក្រែន ត្រូវបានដាក់គោលដៅដោយការវាយប្រហាររបស់រុស្ស៊ីក្នុងរយៈពេលប្រហែល៦ខែកន្លងទៅនេះចាប់តាំងពី ខែតុលា ឆ្នាំមុន ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងឧបករណ៍កម្តៅក្នុងពេលរដូវរងា។

លោក Zelenskyy បានអំពាវនាវដល់ប្រទេសផ្សេងទៀតឱ្យបន្តជួយអ៊ុយក្រែនបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួន។

អ៊ុយក្រែនកំពុងព្យាយាមដណ្តើមយកមកវិញទឹកដីដែលបាត់បង់ ក្នុងតំបន់ Kherson។ កងទ័ពអ៊ុយក្រែន ត្រូវបានគេជឿថា បានឆ្លងកាត់ទៅច្រាំងភាគខាងកើតនៃទន្លេ Dnipro និងបានធ្វើប្រតិបត្តិការ ចាប់តាំងពីខែមុនមក។ ទន្ទឹមនឹងនោះ កងទ័ពរុស្ស៊ី បានបើកការវាយប្រហារលើទីក្រុង Kherson ជាទីក្រុងស្ថិតនៅត្រើយខាងលិចនៃទន្លេ ដែលពួកគេបានដកថយកាលពីមួយឆ្នាំមុន។

កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីចំនួនពីរ បានចេញសេចក្តីប្រកាសដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ីនិយាយថា ទីបញ្ជាការរបស់អង្គភាពរុស្ស៊ី បានសម្រេចដាក់ទីតាំងកងទ័ពឡើងវិញនៅច្រាំងភាគខាងកើតទន្លេ Dnipro ។ ប៉ុន្តែ ១០ ទៅ ១៥ នាទីក្រោយមក ទីភ្នាក់ងារសារព័ត៌មាន Tass និង RIA-Novosti បានដកការរាយការណ៍ចេញវិញ ដែលបានលើកឡើងថា កងទ័ពរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចដើម្បីដកថយ។ វាកម្រកើតមានណាស់សម្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋជាច្រើនរបស់រុស្ស៊ី ក្នុងការចេញផ្សាយ និងដកចេញវិញរបាយការណ៍ស្រដៀងគ្នាស្ទើរតែក្នុងពេលដំណាលគ្នា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        24
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        35
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm