របបសឹកមីយ៉ាន់ម៉ា រងការវាយប្រហារលើសមរភូមិមុខថ្មី ខណៈមនុស្សរាប់ពាន់នាក់ ភៀសខ្លួនទៅឥណ្ឌា

2023/11/14 08:49:43 pm        473

ក្រុមបះបោរជនជាតិភាគតិច បានវាយប្រហារលើប៉ុស្តិ៍សន្តិសុខក្នុងសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) នេះបើយោតាមអ្នកស្រុក ក្រុមឧទ្ទាម និងមន្ត្រីម្នាក់បាននិយាយ ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅលើសមរភូមិមុខថ្មីចំនួនពីរទីតាំង ដោយការវាយប្រហារថ្មីៗជាច្រើនបានកើតឡើងនៅរដ្ឋភាគខាងលិច Rakhine បង្កឲ្យមានបញ្ហាប្រឈមថ្មីដល់របបសឹក ខណៈមនុស្សរាប់ពាន់នាក់បានភៀសខ្លួនឆ្លងចូលទៅក្នុងប្រទេសជិតខាងឥណ្ឌា ដើម្បីសុវត្ថិភាព។

ប្រធានាធិបតីដែលត្រូវបានតែងតាំងដោយយោធាកាលពីសប្តាហ៍មុនបាននិយាយថា សហភាពមីយ៉ាន់ម៉ា ដែលជាប្រទេសមានទំហំប៉ុនប្រទេសបារាំង កំពុងមានហានិភ័យនៃការបែកបាក់គ្នា ដោយសារតែការឆ្លើយតបមិនមានប្រសិទ្ធភាពចំពោះការបះបោរ ខណៈក្រុមឧត្តមសេនីយ៍និយាយថា ពួកគេកំពុងប្រយុទ្ធជាមួយ «ភេរវករ»។

ការប្រយុទ្ធគ្នា ក៏បានផ្ទុះឡើងនៅក្នុងរដ្ឋ ជីន ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ខណៈពួកបះបោរបានវាយប្រហារជំរំយោធាចំនួនពីរកន្លែង នេះបើយោងតាមក្រុមមន្ត្រីឥណ្ឌា និងប្រភពពីរដែលដឹងពីការវាយប្រហារនេះ។

លោក James Lalrinchana ស្នងការរងនៃស្រុកមួយនៅព្រំដែនមីយ៉ាន់ម៉ា បាននិយាយថា មនុស្សប្រហែល ៥.០០០នាក់ មកពីសហភាពមីយ៉ាន់ម៉ា បានឆ្លងចូលទៅក្នុងរដ្ឋ មីហ្សូរ៉ាម (Mizoram) របស់ប្រទេសឥណ្ឌា ដើម្បីស្វែងរកទីជម្រកសុវត្ថិភាពពីជម្លោះនេះ។

ការប្រយុទ្ធថ្មីនេះ នឹងក្លាយជាការវាយប្រហារមួយទៀតសម្រាប់របបយោធា ដែលកាន់តែបែកបាក់នៅពេលដែលការប្រឆាំងប្រដាប់អាវុធចំពោះការគ្រប់គ្រងរបស់ខ្លួន បានកើនឡើងក្នុងទ្រង់ទ្រាយ និងកម្លាំងដ៏ធំ ដែលជំរុញដោយកំហឹងជុំវិញរដ្ឋប្រហារ និងការបង្ក្រាបនានា ដែលបានបញ្ចប់ការកែទម្រង់លទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍នៅក្នុងប្រទេសមួយនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm