រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង៤​លាន​ដុល្លារ​ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់

2021/06/10 08:08:12 pm        320

ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ជាង៤​លាន​ដុល្លារ​អាមេរិក ​សម្រាប់​បើក​ជូន​ដល់​គ្រួសារ​ទទួល​ផល​ចំនួន៦១៦៧៨​គ្រួសារ​ ក្នុង​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​ជំ​ហ៊ាន​ដំបូង​នេះ​។ ​ការបើក​ជូន​សាច់ប្រាក់ គឺ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី១០ ខែមិថុនា​នេះ ​ដោយ​គ្រួសារ​ទទួល​ផល អាច​ទៅ​បើក​បាន​នៅ​គ្រប់​ភ្នាក់ងារវី​ង ដោយ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​អត្តសញ្ញាណ​ប័ណ្ណ និង​លេខ​ទូរស័ព្ទ​ដែល​បាន​កត់ត្រា​ពេល​សម្ភាសន៍​។

ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​នេះ ក្រោម​អធិបតីភាព​ ឯកឧត្តម រដ្ឋមន្ត្រី វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ​កម្ម​បើក​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់ គឺ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី១០ ខែមិថុនា​នេះ​តទៅ​។ ជាក់ស្ដែង​សម្រាប់​ជំ​ហ៊ាន​ដំបូង​នេះ គឺ​រាជ​រដ្ឋា​ភិបាលនឹង​ចំណាយ​ថវិកា ជាង​លាន​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ ​ចំនួន ៦១៦៧៨ ​គ្រួសារ ​ដែល​ជាប់​ក្នុង​ការ​សម្ភាសន៍​។ នេះ​ជា​ការ​លើកឡើង​របស់ លោក ឈួ​រ សុ​បញ្ញា ​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច​។

លោក បញ្ជាក់​បន្ថែមថា សម្រាប់​កម្មវិធី​នេះ គឺ​រាប់​គ្របដណ្ដប់​លើ​គ្រួសារ​គោលដៅ​ ៣​ប្រភេទ គឺ​សម្រាប់​អ្នកមាន​ជីវភាព ​ខ្វះខាត​ក្នុងកំឡុងពេល​បិទ​ខ្ទប់​ ក្នុង​ទីតាំង​រាជធានី​ភ្នំពេញ​ ក្រុង​តាខ្មៅ ក្រុងព្រះសីហនុ ​និង​សម្រាប់​គ្រួសារ​ដែលមាន ​សមាជិក​ឆ្លង​ជំងឺ​កូ​វីដ​ ដែលមាន​ជីវភាព​ខ្វះខាត និង​សម្រាប់​គ្រួសារ​ដែល​សមាជិក​ស្លាប់​ដោយសារ ​ជំងឺ​កូ​វីដ​ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។

សម្រាប់​ការ​បើក​សាច់ប្រាក់​នាពេល​នេះ ​លោក​បញ្ជាក់ថា ​គ្រួសារ​ទទួល​ផល​អាច​ទៅ​បើក​ថវិកា​បាន​នៅ​គ្រប់​ភ្នាក់ងារ វី​ង ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​ អត្តសញ្ញាណ​ប័ណ្ណ ​និង​លេខ​ទូរស័ព្ទ​ដែល​បាន​ផ្ដល់​ជូន កំឡុង​ពេល​សម្ភាសន៍​។ លោក​ ​បាន​បន្តថា ចំពោះ​គ្រួសារ​ដែលមាន​សមាជិក​បាត់បង់​ជីវិត ​ដោយ​កូ​វីដ​-១៩ គឺ​មន្ត្រី​ជំនាញ​នឹង​បើក​សាច់ប្រាក់​ជូន​ដល់​គេហដ្ឋាន​ដោយ​ផ្ទាល់​។

សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ ​គឺជា​កម្មវិធី​អនុវត្ត​តែ​មួយដង​តែប៉ុណ្ណោះ ពុំ​មាន​ការបើក​សាច់ប្រាក់​ជូន​រាល់​ខែ​នោះទេ​។ ​សម្រាប់​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ក្រោយពេល​បិទ​ខ្ទប់ ហើយ​ចង់​ដាក់ពាក្យ​ស្នើសុំ​ការ​សម្ភាសន៍ ​នៅតែ​អាច​បន្ត​ដាក់ពាក្យ​ស្នើសុំ​ទៅ​ឃុំ​-​សង្កាត់​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ​បន្ថែមទៀត​។ ​នេះ​ជា​ការ​បញ្ជាក់​របស់​ ឯក​ឧ​ត្ត​ម ថេ​ង បញ្ញា​ធន តំណាង​មកពី​ក្រសួងផែនការ ​ជា​ក្រសួង​សាមី ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ទទួលផល​។

គួរ​បញ្ជាក់ថា ​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ ​គឺមាន​ផ្ដោត​សំខាន់​លើ​ចំណុច​សំខាន់​ចំនួន ៣ រួមមាន ​ថ្លៃ​ស្បៀងអាហារ ថ្លៃ​ទឹកស្អាត ​និង​ថ្លៃ​អគ្គិសនី ដោយ​គ្រួសារ​ទទួល​ផល អាច​ទទួល​បាន​សាច់ប្រាក់​ខុសគ្នា ទៅតាម​ចំនួន​សមាជិក​នៃ​គ្រួសារ​នីមួយៗ​៕​

​អត្ថបទ​៖ គឹម​ហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm